ព័ត៍មានទាន់​ហេតុការណ៏
Search

ក្តៅៗ! ម៉េង កែវពេជ្ជតា ធ្លាយ​ដំណឹង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្តី​គេ​នៅ​បារាំង

ភ្នំពេញ​ ៖​ កំពូល​តារាចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា ថ្មីៗ​នេះ​ស្រាប់តែ​មានការ​បែកធ្លាយ​ដំណឹង​ដ៏​រសើប​មក​ថា ​បច្ចុប្បន្ន​តារា​ស្រី​រូប​នេះ​ បាន​លួចលាក់​សាង​សម្ព័ន្ធភាព​ស្នេហា​ក្រៅ​ឆាក​ស្ងាត់ៗ​ជាមួយ​បុរស​ម្នាក់ ​ដែល​មាន​កូន​-​ប្រពន្ធ​រួចហើយ​នៅ​ឯ​ប្រទេស​បារាំង។ នេះ​បើ​យោង​តាម​ប្រភព​ទម្លាយ​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម។

ផ្អែក​តាម​ប្រភព​របស់​ម្ចាស់ Account Facebook ឈ្មោះ Mono Tep បាន​ទម្លាយ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ភ្ញាក់ផ្អើល​ថា ​ក្តៅៗ​បែកធ្លាយ ម៉េង កែវពេជ្ជតា លួចប្តីគេ​នៅ​បារាំង​។ ក្នុង​លិខិត​ខាងក្រោម​នេះ ក្មេងស្រី​ម្នាក់​រៀបរាប់​អំពី​ការឈឺចាប់​របស់​នាង​និង​ម្តាយ​នាង​ទាក់ទង​នឹង​រឿង​ឪពុក​នាង​លែងលះ​គ្នា​ជាមួយ​ម្តាយ​នាង​ដោយសារ ម៉េង កែវពេជ្ជតា បាន​ទាក់ទង​សហាយ​ស្មន់​ពង្វក់​ឪពុក​របស់​នាង​ឲ្យ​លែងលះ​ជាមួយ​ម្តាយ​របស់​នាង​អំឡុង ម៉េង កែវពេជ្ជតា មក​ច្រៀង​នៅ​បារាំង​ឆ្នាំ​២០០៩ និង ២០១១ ​តែ​នាង​និង​ម្តាយ​នាង​បានដឹង​រឿង​នេះ​នៅ​ឆ្នាំ​២០១៥។

ប្រភព​ខាងលើ​បាន​និយាយ​ទៀត​ថា នាង​សរសេរ​ថា La veuve noir​ស្ត្រី​មេម៉ាយ​ពីងពាង​ខ្មៅ​មាន​ពិស​ដ៏​សាហាវ បានដាក់​អន្ទាក់​ក្រសោប​ចាប់​ឪពុក​របស់​នាង​ពង្រាត់​ពី​ទ្រូង​ម្តាយ​របស់​នាង​គួរ​ឲ្យ​ខ្លោចផ្សា​ណាស់​។ គោលបំណង ម៉េង កែវពេជ្ជតា មក​បារាំង​ឆ្នាំ​២០១៨​គឺ​មក​នៅ​ប្រទេស​បារាំង​ជាមួយ​ឪពុក​នាង​រូបថត​ផ្ទះ ម៉េង កែវពេជ្ជតា​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ជា​ផ្ទះ​របស់​នាង ហើយ​នៅ​ជិត​ផ្ទះ​របស់​ក្មេងស្រី ធ្វើ​ឲ្យ​នាង​និង​ម្តាយ​នាង​រឹតតែ​ឈឺ​ចុកចាប់។​

ប្រភពពី​ម្ចាស់​Account Facebook ដដែល​នោះបាន​បន្ថែមថា ទោះជា​យ៉ាងណា​ក្មេងស្រី​បាន​យំ​រៀបរាប់ថា​ទោះ​ឪពុក​នាង​មាន​កំហុស​យ៉ាងណាក៏ដោយ នាង​និង ម្តាយ​នាង​នៅតែ​ស្រឡាញ់​ឪពុក​របស់​នាង​ខ្លាំងណាស់​ ហើយ​នាង​និង​ម្តាយ​នាង​នៅតែមាន​សង្ឃឹម​រង់ចាំ​ទទួល​ឪពុក​នាង​វិលត្រឡប់​មករក​ម្តាយ​នាង​និង​នាង​ជានិច្ច។ នាង​បន្ថែមថា ​ម្តាយ​នាង​ជា​មនុស្ស​ស្លូតបូត​ណាស់ មិន​ចង់​ឲ្យ​រឿងនេះ​បែកធ្លាយ​ជា​សាធារណៈ​ឬ​រករឿង ម៉េង កែវពេជ្ជតា ម្តងណា​ទេ​តែ​ពេលនេះ វា​ដូចជា​ហួសហេតុ​ពេក​ហើយ​ដែល ម៉េង កែវពេជ្ជតា មក​បារាំង​មក​នៅក្នុង​ផ្ទះ​នាង​ជាមួយ​ឪពុក​នាង​ក្បែរ​ផ្ទះ​នាង​និង​ម្តាយ​នាង​ថែម​ទៀតផង​។​

ទាក់ទង​ដំណឹង​ដ៏​រសើប​ខាងលើនេះ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៤​ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ពុំទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​សំណាក់​កំពូល​តារាចម្រៀង​សំឡេង​ដូច​សត្វ​រ៉ៃ​កណ្តឹង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​នៅឡើយ​ទេ​។​ ដូច្នេះ​កម្ពុ​ជាថ្មី ​រង់ចាំ​ស្វាគមន៍​ជានិច្ច​ជុំវិញ​ការចេញមុខ​បកស្រាយ​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ដើម្បី​បញ្ជាក់​ការពិត​ឲ្យ​មហាជន​បានដឹង​កាន់តែច្បាស់​ចំពោះ​​ដំណឹង​ខាង​លើ​នេះ៕