ព័ត៍មានទាន់​ហេតុការណ៏
Search

កំពូល​ចោរ​ប្លន់​៣៥០​ដង​មិនដែល​បរាជ័យ​ ត្រូវ​បញ្ជូន​ចូល​គុក

ភ្នំពេញ​ ៖​ កាលពី​ល្ងាច​ថ្ងៃទី​៥ ​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ចៅក្រម​​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជន​សង្ស័យ​ដៃដល់​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស ( ​ប្លន់​ប្រដាប់​អាវុធ​ជាង​៣៥០​លើក​ទូទាំង​ប្រទេស)។

ជន​ឆ្នើម​បទល្មើស​នេះ ​ឈ្មោះ​កែវ សារិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​​ត្រូវ​បាន​​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​៣១ ​ខែ​សីហា នៅក្នុង​ទឹកដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។ ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា បក្ស​ពួកគេ​មាន​ជាង​១០​នាក់ លួច និង ប្លន់​ប្រដាប់អាវុធ​ជាង​៣៥០​លើក តែ​គ្មាន​នរណា​ម្នាក់ គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​លួច និង ប្លន់​ប្រដាប់អាវុធ​នោះទេ ហើយក៏​មិនដែល​មាន​ជាប់គុក​ដែរ។ មានតែ​ពេលនេះ​គឺ​ជន​ម្នាក់​ឈ្មោះ កែវ សារិន បាន​ត្រូវ​សម​ត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នាំទៅដល់​ពន្ធនាគារ​ទាំ​ង​យប់ ដែល​មេឃ​កំពុង​ភ្លៀងរលឹម៕