ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាន់ នី​ឡា ថតរូប​បញ្ចេញ​សាច់​ខ្ចី​មួយ​ទំហឹង​លើ​ឆ្នេរ​ខ្សាច់

ភ្នំពេញ​ ៖​ តារាចម្រៀង​ស្រី​រាង​មាន់ចែ​របស់​ផលិតកម្ម​ហង្ស​មាស​ដែល​កន្លងមក​ធ្លាប់​រង​នូវ​រឿង​អាស្រូវ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ ក្រោយពេល​អតីត​គូស្នេហ៍​ទម្លាយ​រូបភាព​អាក្រាត​កាយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កញ្ញា វ៉ាន់ នី​ឡា ថ្វីត្បិតតែ​ករណី​បណ្ដឹង​នៅ​មិនទាន់​រក​ឃើញ​ពន្លឺយុត្តិធម៌​ផង ​ថ្មីៗ​នេះ​ស្រាប់តែ​តារា​ស្រី​រូប​នេះ​ បាន​សម្ញែង​រូបភាព​នៃ​ដំណើរ​កម្សាន្ត​លើ​ផ្ទៃ​ឆ្នេរ​ភ្ជាប់​ជាមួយ​រូបភាព​សិច​ស៊ី​មើលឃើញ​ស្ទើរ​កក់​ឈាម។

រូបថត​សិច​ស៊ីក្នុង​ឈុត​សម្លៀកបំពាក​ប៊ី​គី​នី​ចាយរាង​លើ​ឆ្នេរ​ខ្សាច់​និង​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ស្រស់​ខៀវស្រងាត់​លើទឹក​ដី​ប្រទេស​ថៃ​របស់​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា ដែល​កំពុង​ត្រូវបាន​ទម្លាយ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម​បច្ចុប្បន្ន​ បានក្លាយ​ជា​រឿង​ចាប់អារម្មណ៍​ថ្មី​មួយទៀត​សម្រាប់​មហាជន។ មិនតែប៉ុណ្ណោះ​ ក៏​មានការ​លើកឡើងថា វ៉ាន់ នី​ឡា ធ្វើ​នេះ​ហាក់​មាន​ចេតនា​ចង់​សម្លាប់​ចិត្ត​បុរសៗ​ឲ្យ​លង់​ស្នេហ៍​ដក់​ចិត្ត​មិន​រួច​លើ​រូប​សម្រស់​ដ៏​ស្រស់​ស្រ​ឡូ​ន​របស់​នាង​ហើយ​។​

បើតាម​ការ​សង្កេតឃើញ​តាមរយៈ​រូបភាព​២​ឬ​៣​សន្លឹក​ដែល​ត្រូវ​បាន​សាមីខ្លួន​កញ្ញា វ៉ាន់ នី​ឡា បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្មីៗ​នោះ​ គឺ​នាង​ស្លៀកពាក់​បែប​នារី​អឺរ៉ុប​ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី​បញ្ចេញ​សាច់​គល់ភ្លៅ​​​ស្រ​ឡូ​ន​ជាទី​គយគន់​របស់​ទស្សនិកជន ពិសេស​គឺ​បុរសៗ​កំ​ហូច​តែម្តង​។​រូបភាព​សិច​ស៊ី​របស់​កញ្ញា វ៉ាន់ នី​ឡា ភ្លាមៗ​នេះ​ក៏​ទទួលបាន​ការគាំទ្រ​និង​លើក​សរសើរ​ពី​សំណាក់​ទស្សនិកជន​ជាច្រើន​ផងដែរ​។​

ជា​ការពិត​តារាចម្រៀង​ស្រី​កញ្ញា វ៉ាន់ នី​ឡា​បើ​គិត​រហូត​មកទល់ពេលនេះ​បណ្តឹង​លើ​អតីត​គូស្នេហ៍​របស់​នាង​គឺ​មាន​រយៈពេល​១​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​សម្រាប់​ភាព​យុត្តិធម៌​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ខណៈ​កន្លងមក​នាង​និង​លោក សុខ ជំនោ ដែល​ជា​បងប្រុស​បង្កើត​តែង​ចេញមុខ​ទទូច​ស្នើ​​សុំ​ការ​អន្តរាគមន៍​ចំពោះ​រឿង​នេះ​ពី​ប្រព័ន្ធ​ច្បាប់៕