ព័ត៍មានទាន់​ហេតុការណ៏
Search

វណ្ណ វ​ល័​ក្ខ ស្ទើរតែ​មិន​ជឿ​ខ្លួនឯង ខណៈ​មាន​តារា​ស្រី​ខ្មែរ​ម្នាក់​មាន​ទម្រង់​មុខមាត់​ស្ទើរ​ដូច​នាង​ទាំងស្រុង

ភ្នំពេញ​ ៖ ​តារា​សម្តែង​រីក​លម្អងផ្កា​សាយ​ក្លិន​មកពី​ទឹកដី​ខេត្តកំពង់ធំ​កញ្ញា វណ្ណ វ​ល័​ក្ខ ស្រប​ពេលដែល​អាជីព​សិល្បៈ​របស់​នាង​សព្វថ្ងៃ​កាន់តែ​ទទួលបាន​ភាពជោគជ័យ​ និង​មានឱកាស​លេច​វត្តមាន​សម្តែង​ខ្សែភាពយន្ត​ច្រើន​នោះ ​ត្រូវបាន​ទស្សនិកជន​មួយចំនួនធំ​បានកត់សម្គាល់​ឃើញថា​តារា​ស្រី​រូបនេះ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​នាង​ក៏មាន​យីអ៊ុន​ហក់​ឡើង​ខ្ពស់​មិនធម្មតា​នោះដែរ ខណៈដែល​បច្ចុប្បន្ន​ស្រី​ស្រស់​រូបនេះ​តែងមាន​ភាព​ហ៊ឺហា​តាមរយៈ​ការប្រើប្រាស់​សម្ភារៈ​ថ្លៃៗ​និង​ទំនើប​គួរ​ឲ្យ​ស្ងើចសរសើរ​។​

ជាមួយគ្នា​នៃ​ការចាប់ផ្តើម​មាន​ភាពជោគជ័យ​លើ​អាជីព​សិល្បៈ​សព្វថ្ងៃនេះ​តារា​សម្តែង​ចង្កា​ស្រួច​មាន​មន្ត​ស្នេហ៍​កញ្ញា វណ្ណ វ​ល័​ក្ខ បើ​សង្កេតមើល​ពី​ទឹកមុខ​និង​រូប​សម្រស់​របស់​នាង​ក៏​ហាក់​កាន់​តែមាន​ភាពស្រស់ថ្លា​ខុស​ប្លែក​​ជាង​គ្រា​កន្លង​មក​ផងដែរ។ ប៉ុន្តែ​យ៉ាងណាមិញ​ថ្មីៗ​នេះ កញ្ញា វណ្ណ វ​ល័​ក្ខ ក៏​ស្រាប់តែ​បង្ហាញ​ការភ្ញាក់ផ្អើល​ចំពោះ​ខ្លួនឯង​ក្រោយពី​មាន​ព័ត៌មាន​និង​មិត្តភក្តិ​មួ​ចំនួន​សួរនាំ​អំពី​រឿងរ៉ាវ​ថា នាង​មាន​ប្អូនស្រី​ភ្លោះ​ជា​អ្នកសិល្បៈ ​ហើយ​មាន​ទម្រង់​មុខមាត់​ដូចគ្នា​ស្ទើរ​ទាំងស្រុង​ផង​នោះ​។​

ជាការ​បកស្រាយ​លើ​ចម្ងល់​របស់​មហាជន​ក៏ដូចជា​មិត្តភក្ដិ​រួម​អាជីព​សិល្បៈ​ដូចគ្នា​កញ្ញា វណ្ណ វ​ល័​ក្ខ​បាន​ប្រាប់​កម្ពុជា​ថ្មី​ទាំង​អារម្មណ៍​ភ្ញាក់ផ្អើល​ថា ​ដំណឹង​នេះ​ខ្ញុំ​ទើបតែ​បានដឹង​ថ្មីៗ​នេះដែរ​ ក្រោយពី​មានការ​ផ្សព្វផ្សាយ​និង​មិត្តភក្តិ​ជាច្រើន​រួមទាំង​ទស្សនិកជន​ដែល​ស្គាល់​តែង​លើក​ជា​សំនួរ​មកកាន់​ខ្ញុំ​ថា​សព្វថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​ប្អូនស្រី​ម្នាក់ទៀត​(​កូនភ្លោះ​)​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដូចគ្នា​តើ​មែន​ទេ​?​។​មិនតែប៉ុណ្ណោះ​មាន​អ្នក​គាំទ្រ​ខ្លះទៀត​ក៏បាន​យល់ច្រឡំ​ខ្ញុំ​និង​តារា​ស្រី​ម្នាក់​នោះ​ថា​ជា​មនុស្ស​តែមួយ​ផងដែរ​។​

កញ្ញា វណ្ណ វ​ល័​ក្ខ បញ្ជាក់ថា ​តាមពិតទៅ​ខ្ញុំ​ដូចជា​ឆ្ងល់​ដែរ រាល់ថ្ងៃ​គឺ​គ្មាន​បងប្អូន​ស្រី​ណា​មុខ​ដូច​ខ្ញុំ​ទេ​។​ចំណែក​តារា​ស្រី​ម្នាក់នេះ​គឺ​មនុស្ស​ភាគច្រើន​គេ​តែង​យល់ច្រឡំ​ថា​នាង​គឺជា​ខ្ញុំ​ព្រោះ​រាល់​ការនិយាយស្តី មុខមាត់​ហាក់​មាន​លក្ខណៈ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​។​ខ្ញុំ​និយាយ​នេះ​គឺធ្វើឡើង​តាម​មតិ​របស់​មហាជន​និង​មិត្តភក្តិ​មួយចំនួន​ដែលគេ​បាន​ប្រាប់​និង​តែង​សួរ​មក​ខ្ញុំ​អំពី​បញ្ហា​មួយ​ខាងលើនេះ​។​

តារា​ស្រី​សិច​ស៊ី​មាន​សម្រស់​ដើមទ្រូង​គួរ​ឲ្យ​​​ខ្នាញ់​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​បន្ថែមថា ​រវាង​នាង​និង​តារា​ស្រី​ម្នាក់​នោះ​គឺ​គ្មានអ្វី​ពាក់ព័ន្ធ​ឬ​ជា​បងប្អូន​នឹង​គ្នា​ឡើយ​។ ប៉ុន្តែ​អ្វីដែល​ចម្លែក​សម្រាប់​នាង​នោះ​មិនគួរ​មានរឿង​ចៃដន់​បែបនេះ​ទេ​ពោលគឺ​មនុស្ស​ស្រី​ពីរ​នាក់​មានមុខមាត់​ស្រដៀង​គ្នា​បង្ក​ឲ្យ​មានការ​យល់ច្រឡំ​ពី​ទស្សនិកជន ​ខណៈ​កន្លងមក​ធ្លាប់តែ​ឃើញ​បងប្អូន​ដែល​កើតមក​ភ្លោះ​រួម​ផ្ទៃ​ម្តាយ​តែមួយ​ទើប​មាន​ច​រិ​ត ​និង​មុខមាត់​ស្រដៀង​គ្នា​អញ្ចឹង​៕