ភ្នំពេញ ៖ តារាសម្តែងសិចស៊ីដែលកន្លងមកនេះ បានផ្ទុះរឿងរ៉ាវអាស្រូវហែកហួរគ្នាជាមួយតារាសម្តែងកញ្ញា លីឡា កក្រើកបណ្តាញសង្គមហ្វេសប៊ុកគឺកញ្ញា បេននី យ៉ាំង ថ្មីៗនេះ បានទម្លាយរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុកគ្រានៅមានស្នាមរបួសលើច្រមុះអំឡុងពេលនាងវះកាត់ខ្ទង់ច្រមុះនៅប្រទេសថៃកាលពីប៉ុន្មានខែមុននេះ។
គេនៅចាំបានតារាស្រីកញ្ញា បេននី យ៉ាំងស្របពេលដែលអាជីពសិល្បៈហាក់មានភាពស្ងប់ស្ងាត់ខ្លាំងនោះ កាលពីថ្មីៗនេះតារាស្រីរូបនេះបានផ្ទុះជម្លោះឡើងក្តៅគគុកជាមួយអ្នកសិល្បៈដូចគ្នាគឺតារាសិចស៊ីកញ្ញា លីឡារហូតនិយាយបកអាក្រាតគ្នាផ្អើលពេញបណ្តាញសង្គម។ អំឡុងពេលផ្ទុះជម្លោះនោះដែរ ក៏ត្រូវបានទស្សនិកជនដឹងថា បេននី យ៉ាំង កំពុងតែសម្ងំនៅឯប្រទេសថៃដើម្បីធ្វើការច្រមុះផងដែរ ខណៈមានមតិខ្លះក៏បានរិះគន់ថា ការចេញទៅកែច្រមុះរបស់កញ្ញា បេននី យ៉ាំង កាន់តែធ្វើឲ្យតារារូបនេះធ្លាក់ថមថយនូវរូបសម្រស់ទៀតផង។
ថ្វីត្បិតតែបែបនេះក៏ពិតមែន បន្ទាប់ពីមុខរបួសនៃការកែខ្ទង់ច្រមុះរបស់នាងអាចវិលទៅរកសភាពដូចដើមវិញនោះ ក៏ស្រាប់តែកញ្ញា បេននី យ៉ាង បានបង្ហោះរូបភាពអំឡុងពេលវះកាត់ភ្ជាប់ នឹងការសរសេរមកថា រូបភាពនាងខ្ញុំដែលថតដោយកាមេរ៉ាស៊ីនគ្មានអីដីត ហ៊ឹម…។ អ្នកខ្លះថា អោយខ្ញុំចេះចុះគ្រប់ពាក្យគ្រប់ម៉ាត់ដៀលកប់មាត់មិនស្អាតអាក្រក់ណាស់ សួរថា benne yang ដែលខ្វល់ទេ? អ្នកនិយាយខ្ញុំអាក្រក់តើហ៊ានថតមុខស៊ីនផុសឬឲ្យមនុស្សខ្លួនស្រឡាញ់ឃើញមុខពិតចឹងទេ? តែសម្រាប់ខ្ញុំវិញទោះអ្នកណានិយាយបែបណាខ្ញុំនៅតែចង់ផុស។
កញ្ញា បេននី យ៉ាង បានបន្ថែមថា ញ៉ាំបាយក៏របស់ខ្លួន លុយចាយ ឡានជិះ ថែមទាំងមានមនុស្សតាមស្រឡាញ់ច្រើននោះច្រើនព្រោះអីដឹងទេព្រោះតែខ្ញុំមិនដែលមានចរិតមួយដែលថាខ្វល់ខ្វាយនឹងមនុស្សគ្មានតម្លៃអស់ហ្នឹងឡើយ..។ បើអ្នកមានតម្លៃអ្នកពុំយកតម្លៃអ្នកមករវល់នឹងអ្នកដទៃទេ។ រៀនទទួលយកខ្លួនឯងសិនទៅនាង នាងដែលនិយាយគេនោះ…មុខយើងបែបណាក៏មនុស្សដែរយើងស្រឡាញ់គេ នៅប្រាប់ថាបងស្រឡាញ់អូនដែរ យល់អត់នាង…៕