ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ នឹង​យាង​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​នៅ​ដើម​សប្តាហ៍​ក្រោយនេះ

ភ្នំពេញ​ ៖​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ ​នឹង ​យាង​ចាក​ចេញពី​មាតុភូមិ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា ដើម្បី​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេ​តាប​តាម​វេជ្ជបញ្ជា​របស់​ក្រុម​វេជ្ជបណ្ឌិត​ចិន។ ក្នុង​ពេល​អវត្តមាន​រ​បស់​ព្រះអង្គ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួល​ធ្វើ​កិច្ច​ការជំនួស​ព្រះអង្គ​ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី។

ព្រះមហាក្សត្រ និង សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​តែង​យាង​ពិនិត្យ​និង​ព្យាបាល ព្រះរាជសុខភាព​ជា​ទៀត​ទាត់​ក្នុង​រយៈពេល ៦ខែ​ម្តង ​តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

គួរ​រំលឹក​ថា ​កាលពី​ថ្ងៃ​២២​ ខែកុម្ភៈ ​ឆ្នាំ២០១៨ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព។

បន្ទាប់ពី​គង់​ប្រថាប់​ពិនិត្យ​និង​ព្យាបាល​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ព្រះអង្គ​ទាំង​ទ្វេ​បាន​យាង​ត្រឡប់​មកដល់​មាតុភូមិ​វិញ​នៅ​ថ្ងៃទី២ ខែមេសា​ឆ្នាំ ២០១៨៕