ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រៅពី​ល្បាត​ការពារ​ពលរដ្ឋ​នោះ​ រៀងរាល់​ចុង​សប្ដាហ៍​អាវុធហត្ថ​រាជធានី​ បន្ត​សំអាត​បរិ​ស្ថាន​និង​ថែ​ទាំ​រថយន្ត

ភ្នំពេញ ៖ ​ក្រៅពី​ភារកិច្ច​ល្បាត​ការពារ​តាម​មូលដ្ឋាន​២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ​ ជា​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​ និង ​លាង​សម្អាត​ក៏​ដូច ត្រួតពិនិត្យ​បច្ចេកទេស យានយន្ត​ដើម្បី​ធានា​ដល់​ការបម្រើ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ល្ងា​ច​ថ្ងៃទី​៨​ ខែកញ្ញា​ថា ជា​ទម្លាប់​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍​កម្លាំង​កងរាជអាវុធហត្ថ ក្រោក​ធ្វើ​អនាម័យ ហាត់ប្រាណ ប្រជុំជួរ​ត្រួតពិនិត្យ​កម្លាំង ទទួល​បទបញ្ជា​រប​ស់​លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន ស្រ៊ាង ចេញ​បេសកកម្ម​តាម​គោលដៅ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ប្រតិភូ​ជាតិ អន្តរជាតិ​ជា​រៀងរាល់ថ្ងៃ​។

ប្រភព​បន្ត​ថា កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ចេញ​ល្បាត​តាម​សង្កាត់​នីមួយៗ​ក្នុង ខណ្ឌ​សែន​សុខ​នា​រាត្រី​។ ក្រៅពី​មមាញឹក​ពេល​ថ្ងៃ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​លើ​ដងផ្លូវ និង​ទាំង​កំពុង​នៅ​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន នាពេល​រាត្រី​។

កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​សហការ​ និង ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅតាម​ភូមិសាស្ត្រ​ព្រែក​ព្នៅ​។ នៅ​យប់​ដដែល​នោះ​កម្លាំង​ល្បាត កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​បាន​ធ្វើការ​ល្បាត​ការពារ​និង​ដាក់​កម្លាំង​សហការ​ជា​មួយ​នគរបាល សង្កា​ត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដើម្បី​ចេញ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ ហើយ​បើ​ត្រួត​ពិនិត្យ​ប៉ះចំ​មុខសញ្ញា​សង្ស័យ​នោះ​នឹង​ចាត់​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ដើម្បី​ចាត់ការ​តាមច្បាប់​បន្ត​៕