ព័ត៍មានទាន់​ហេតុការណ៏
Search

ដឹង​តែ​ពេញចិត្ត​ស្ដូក​ហ្មង​! Samsung Galaxy Tab A អេក្រង់​កាន់តែ​ធំ សមត្ថភាព​កាន់តែ​ខ្ពស់ ហើយ​កាន់តែ​ឆ្លាត​វៃ​

​ភ្នំពេញ​៖ Samsung Galaxy Tab A បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ ដោយ​នាំមក​នូវ​បទពិសោធ​ថ្មី ជាមួយ​អេក្រង់​ធំ​ ស្រឡះភ្នែក និង​កម្លាំង​ខ្លាំង​ ដើរ​រលូន ផ្ដល់​ការកម្សាន្ត​សម្បូរបែប​ មិនធ្វើឲ្យ​ទើសចិត្តឡើយ​។ ឧបករណ៍​ដ៏​ទំនើប​នេះ ត្រូវបាន​បង្កើតឡើង​សម្រាប់​ការកម្សាន្ត​ជុំ​គ្រួសារ និង​ផ្ដល់​ការអប់រំ​សម្រាប់​កូនៗ របស់លោកអ្នក​ផង ជាមួយ​មុខងារ Parent Control ដែល​អាច​ឲ្យ​ឪពុកម្ដាយ ​គ្រប់គ្រង​និង​កំណត់​លើ​ការប្រើប្រាស់ ​របស់​កូនៗលោកអ្នក ជាមួយ​កម្ម​វ​ធី​សម្រាប់​កុមារ និង​តុ​កត្តា​ស្អាតៗ​ ប្លែកៗ ​ដែល​ជួយ​អភិវឌ្ឍ​ដល់​ភាព​ឆ្លាត​វៃ​ របស់​កូនៗលោកអ្នក តាម​កម្រិត​អាយុ​ផ្សេងៗ​គ្នា​។

​បន្ថែម​លើ​លក្ខណៈ​កាន់តែ​ពិសេស​ជាង​មុន Galaxy Tab A មាន​នាំមក​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ចុងក្រោយ គឺ Bixby ដែល​អាច​បកប្រែ​ភ្លាមៗ ​គ្រាន់តែ​ដាក់​កាមេរ៉ា​លើ​រូបភាព ស្វែងរក​ទីតាំង​ដែល​អ្នក​បានឃើញ ស្វែងរក​របស់​ដែល​អ្នក​ចូលចិត្ត និង​ចង់​ទិញ និង​អាច​ស្គែ​ន QR កូដ​បាន​ថែម​ទៀតផង​។

​ការកម្សាន្ត​លើ​អេក្រង់​ដ៏​ធំ​ទូលាយ​នេះ នឹង​លែងមាន​ការរំខាន លែង​ខ្វល់ខ្វាយ​ពី​ការ​សាក​ថ្ម​ញឹកញាប់ ជាមួយ​ថ្ម​កាន់តែ​ធំ​រហូតដល់ 7,300mAh ដែល​គ្រប់គ្រាន់​សម្រាប់​មើល​វីដេអូ​ បាន​រហូតដល់​១៤​ម៉ោង​កន្លះ និង​ប​ច្ចក​វិទ្យា AFC អាច​សាក​ថ្ម​បាន​លឿន ត្រឹម ​២១០​នាទី ឬ​៣​ម៉ោង​កន្លះ​។ ដៃគូ​ដ៏​ឆ្លាត​វៃ​មួយ​នេះ នឹង​នាំ​អ្នក​ទៅរក​ពិភព​រីករាយ​ដ៏​រស់​រវើក និង​រណ្ដំ​ចិត្ត​ជាមួយ speaker កម្រិត Stereo ៤​គ្រាប់ ហើយ​កាមេរ៉ា​មុខ 5MP និង​កាមេរ៉ា​ក្រោយ 8MP ប្រភេទ AF W/Flash អាច​ឲ្យ​អ្នក​ចាប់យក​កម្រង​រូបភាព​ដ៏​កម្រ​នានា​ ខណៈដែល​កំពុង​កម្សាន្ត​ជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​។

Samsung Galaxy Tab A ដែល​ទើប​បង្ហាញ​វត្តមាន​ថ្ងៃនេះ​ ក្នុងតម្លៃ​ត្រឹម $395 គឺជា​ដៃគូ​ដ៏​ស័ក្តិសម​បំផុត​ សម្រាប់​ការកម្សាន្ត​លក្ខណៈ​គ្រួសារ ដែល​នាំមក​នូវ​ប្រយោជន៍​ដល់​កូនៗ ​របស់លោក​អ្នក​។ Samsung Galaxy Tab A មាន​ជម្រើស​២​ពណ៌ គឺ​ពណ៌​ខ្មៅ និង​ពណ៌​ប្រផេះ​៕