ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​ស្វាយរៀង​ខាប់​លើក​ទី​៤​ មាន​ក្រុម​ចូលរួម​៥២​ក្រុម ខណៈ​ប្រកួត​បើកឆាក​នៅ​ចុងសប្ដាហ៍​នេះ

ពានរង្វាន់​បាល់ទាត់​មហាជន​ធំ​ជាង​គេ​ប្រចាំ​ខេត្ត​ស្វាយរៀង ឈ្មោះថា​«​ស្វាយរៀង ខាប់ (Svay Rieng Cup) លើក​ទី​៤ ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ខណៈ​មាន​ក្រុម​ចូលរួម​ចំនួន​៥២​ក្រុម​ចែកជា​១៣​ពូ​ល​ផ្សេងគ្នា​នៅ​កីឡដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម មួយ​នេះ​។

សម្រាប់​លទ្ធផល​នៃ​ការចែក​ពូ​ល​ឃើញថា​ក្រុម​ពូ​ល A មាន​ក្រុម​ឫស្សី​បៃតង​,​អធិរាជ​ទួល​យួ​ច​, Panda FC, ស​.​ស​.​យ​.​ក ស្រុក​ចន្ទ្រា ពូ​ល B​មាន Choncprek FT, យុវជន​គោក​ព្រីង​,​រដ្ឋ​ករ​ទឹក​ស្វាយរៀង​,​សុ​ភ័ក្តិ​ម៉ូ​ទ័​រ FC ជី​ភូ ពូ​ល C​មាន​វិទ្យាល័យ​ព្រះ​ពន្លា​,​ស​.​ស​.​យ​.​ក សង្កាត់​ចក​,​អគ្គីសនី​ស្វាយរៀង​,​យុវជន​ពោធិ៍​ថ្មី ពូ​ល D មាន Blue Dragon, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង​,​យុវជន​ស្រុក​ស្វាយជ្រុំ​,​ចំ​ពាន​យក្ស​អង្គរ​ស្វាយ ពូ​ល​E មាន​សង្កាត់​ស្វាយរៀង​តឿ​, United Zez, រាជសីហ៍​ស្វាយ​រំពេរ​,​សាកល United ពូ​ល F មា​នស​.​ស​.​យ​.​ក​ស្វាយរៀង​,​ស​.​ស​.​យ​.​ករមាំង​ថ្គាម​,​បក្សី​ដែក​អន្ទង់​ស្ពាន​,​កាំភ្លើង​ធំ​FC​។

ចំពោះ​ពូ​ល​G មាន​បក្សី​ស្វាយរៀង​, Di​រ៉ូ​លីង​72, ស្រមោច​ក្រហម​,​យុវជន​សាមគ្គី ពូ​ល H មាន​នគរបាល​ក្រុម​បាវិត​, ស​.​ស​.​យ​.​ក ក្រុង​បាវិត​,​ចំការ​ស្វាយរៀង​, Black Engle ពូ​ល I មាន​លីង​គួ​យ​,​យុវជន​គគីរ​សោម​,​ធា​រី​បាវិត​,​យុវជន​បាក់​រនាស់ ពូ​ល J មាន​ពៅ​ហូ​ម​ស្ព​ត​, Phumi Hing, Klound FC, ស​.​ស​.​យ​.​ក ស្រុក​រមាសហែក ពូ​ល​K មា​នស​.​ស​.​យ​.​ក ស្រុក​កំពង់រោ​ធ៍​,​យុវជន​កណ្តៀង​រាយ​, CFED FC, គ្រូ​វិទ្យាល័យ ហ៊ុន សែន ប្រសូត ពូ​ល L មាន​ក្លិប​កីឡា​ពូ​ល​ប្រុស​ជី​ភូ​,​យុវជន​ពោធិ៍ធំ​,​យុវជន​សៀង​ហៃ​រី​សត​, Star Man FC ពូ​ល​M មាន​រាជសីហ៍​ផ្សា​ថូ​ម៉ាក់​,២៣​កីឡា​,​នគរបាល​រដ្ឋបាល​ឃុំ​តា​សួស​និង MSTFC​។ សម្រាប់​រដូវ​កាល​ទី​៤ ឆ្នាំ​២០១៨​នេះ ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ តទៅ ដោយ​មិនមាន​ធ្វើ​ពិធី​បើក​ឡើយ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩​។

កាលពី​ឆ្នាំមុន ពានរង្វាន់ Svay Rieng Cup មាន​ក្រុម​ចំនួន​៣៥​ក្រុម​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ដោយ​បែង​ចែកជា​៨​ពូ​ល​ផ្សេងគ្នា​។ ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ​ចំនួន​២​ក្រុម​មានឈ្មោះ​ឡើងទៅ​លេង​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​បន្ត​ក្រោយ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​រួចរាល់​។ ចំណែក​លក្ខន្តិកៈ​នៃ​ការប្រកួត​សម្រាប់​រដូវ​កាល​២០១៧​នេះ បាន​កែប្រែ​នូវ​រូបមន្ត​ប្រកួត​ខ្លះ​ដោយ​អនុញ្ញាតិ​អោយ​ក្រុម​នីមួយៗ​អាច​ចុះឈ្មោះ​កីឡាករ​មកពី​ខេត្ត​ផ្សេង​ចូលរួមបាន​ចំនួន​៣​នាក់ និង​កីឡាករ​អាជីព​នៅក្នុង​លី​គ​កំពូល​កម្ពុជា ដាច់ខាត​ត្រូវបាន​បញ្ចប់​អាជីព​មុន​ឆ្នាំ​២០១៥​។ គោលបំណង​ក្នុងការ​រៀបចំ​ពានរង្វាន់​នេះ​ឡើង​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត ព្រមទាំង​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ប្រជាជន​ក្នុង​ខេត្ត និង​ជំរុញ​ឲ្យ​យុវជន យក​ពេលវេលា មក​ចូលរួម​លេង​កីឡា ជៀសវាង​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​។

​ការប្រកួត​ធ្វើឡើង​នៅលើ​ទីលាន​ស្មៅ​ធម្មជាតិ នៃ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ជាប់ៗ​គ្នា ខណៈ​នេះ​ជា​លើក​ទី​៤​បន្ទាប់ពី​បង្កើត​ចាប់តាំងពី​ឆ្នាំ​២០១៥​ដោយ​ត្រូវបាន​ផ្តួច​ផ្តើម​បង្កើត​ឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ដែលមាន​ឯកឧត្តម ឌី វិជ្ជា ជា​ប្រធាន ស្រប​ពេល​២​លើក​មុនដំបូង ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក ក្រុង​បាវិត ជា​ម្ចាស់​ជើងឯក​ទាំង​២​ឆ្នាំ​ជាប់ៗ​គ្នា​និង​ចុងក្រោយ​ក្រុមធារី​លីញគួយ ជា​ម្ចាស់​ជើង​ឯក​ម្តង៕