ព័ត៍មានទាន់​ហេតុការណ៏
Search

បាត់​ខ្លួន​កូនក្រមុំ​កន្លះ​ខែ​ឪពុក​បាន​ត្រឹម​កាន់​រូបថត​ដើរ​សួរ​គេ

ភ្នំពេញ ៖ បុរស​ជា​ឪពុក​បាន​កាន់​រូបថត​កូនក្រមុំ​របស់​ខ្លួន​ដើរ​សួរ​គេឯង​ក្រែង​គេ​ធ្លាប់​ឃើញ​នៅ​ម្ដុំ​ណា​និង​បាន​លើកដៃ​សំពះ​ឲ្យ​អ្នកសារព័ត៌មាន​មេត្តាជួយ​ផ្សព្វផ្សាយ​ពី​រឿង​នេះ​ផង​ ក្រែង​កូនស្រី ​ឬ​បងប្អូន​ណា​បានឃើញ​ជួយ​ផ្ដល់​ដំណឹង​ដល់​គាត់​ផង​ ទុកជា​ការ​ធ្វើ​បុណ្យ​ផង​ចុះ ហើយ​គាត់​បាន​បញ្ជាក់​ថា ​កូនស្រី​របស់​គាត់​បាន​បាត់​ខ្លួន​អស់​រយៈពេល​១៥​ថ្ងៃ​មក​ហើយ​មិនដឹង​ជា​មាន​បញ្ហា​អី​កើតឡើង​នោះទេ។

បុរស​ជា​ឪពុក​មានឈ្មោះ ង៉ាន ប៊ុន​នឿន​ អាយុ​៣៧​ឆ្នាំ មុខរបរ​ចិញ្ចឹម​ទា​ស្នាក់នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ លោក​បាន​ឲ្យ​ដឹង​ថា ​គាត់​បាន​បាត់​កូនស្រី ឈ្មោះ​ម៉េង ​ហៃ​អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្សសាលា​ឯកជន​រ៉ូ​ដា ហើយ​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៤​រសៀល​ទី​២៦​ខែសីហា​ឆ្នាំ​២០១៨ ដែល​កាលនោះ​កូនស្រី​បង្កើត​របស់​គាត់​បាន​ចេញ​ពី​ផ្ទះ​ទៅ​ចូលរួម​កម្ម​ពិធី​ខួបកំណើត​មិត្ត​ភ័ក្រ​នៅ​ម្តុំ​ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចាប់​ពី​ពេល​នោះ​មក​មិនឃើញ​កូនស្រី​គាត់​ត្រលប់​ទៅផ្ទះ​វិញ​ឡើយ ហើយ​កូនស្រី​គាត់​គ្មាន​ទូរ​ស័ព្ទ​សម្រាប់​ទំនាក់ទំនង​ទេ កាលនោះ​ បន្ទាប់ពី​បាត់​កូន​ភ្លាម​គាត់​ក៏បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​ទី​១​រួចរាល់​ហើយ​ដែរ​តែ​មិនទាន់​រក​កូនស្រី​របស់​គាត់​ឃើញ​ទៀត​រហូតមកដល់​ព្រឹក​ថ្ងៃទី​១០​ ខែកញ្ញា ឆ្នាំ២០១៨​នេះ​គិត​ទាំង​ថ្ងៃ​កូនស្រី​គាត់​បាត់​ខ្លួន​រយៈពេល​១៥​ថ្ងៃ​ហើយ​ ទើប​គាត់​បាន​កាន់​រូបថត​ដើរ​សួរ​គេ​ម្ដងទៀត​និង​ពឹងពាក់​ឲ្យ​អ្នក​សារ​ព័ត៌មាន​ជួយ​ចុះផ្សាយ​ដំណឹង​បាត់​ខ្លួន​កូនស្រី​របស់​គាត់​នេះ​ផង​បើសិនជា​បងប្អូន​ណា​បានឃើញ​ភិនភាគ​ដូច​ក្នុង​រូបថត​នេះ​សូម​មេត្តា​ជួយ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូ​សព្ទ័​ខាងក្រោម​នេះ ០១៦៣៦៣៥២២ និង ០៧០២៦២៧០១ ផង។

លោក​ង៉ាន ​ប៊ុន​នឿន​បាន​បន្ដ​ថា (​ខ្ញុំបាទ​មានតែ​ម្រាមដៃ​ដប់​អរគុណ​ដល់​បងប្អូន​ដែល​ជួយ​ផ្តល់​ដំ​ណឺង​ដល់​រូប​ខ្ញុំ​បាទ​)​តែប៉ុណ្ណោះ​។ យ៉ាងណា​វិញទៀត​បើសិនជា​កូនស្រី​បាន​ទទួល​ដំ​ណឹង​នេះ​ហើយ ​សូម​កូន​ត្រឡប់​មក​ផ្ទះ​ចូលរៀន​បន្ត​វិញ​ដើម្បី​អនាគត​របស់​កូន​។ ឪពុក​ម្តាយ​មិន​យក​ទោសពៃ​វាយ​ដំ​កូន​ទេ​ ឲ្យ​តែ​កូនស្រី​ត្រឡប់​មក​ផ្ទះ​វិញ​មក​ណា​កូនស្រី​មាសឪពុក៕