ព័ត៍មានទាន់​ហេតុការណ៏
Search

សំណាង​បាន​អ្នកជិតខាង​ជួយ​ទាន់​ កុំ​អី​ប្តី​ស្រវឹង​ខួប​ដុត​ផ្ទះ​ឆេះ​ម៉ត់

តាកែវ​ ៖​ បុរស​ជា​ប្តី​ស្រវឹងខួប​ម្នាក់​ បាន​បង្ក​ហិង្សា​ដាក់​ប្រពន្ធ វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ​ក្នុងផ្ទះ​អស់​មួយចំនួន ​និង​យក​ប្រេងម៉ាស៊ូត​ចាក់​បម្រុង​ដុត​ផ្ទះ​ថែមទៀត ​តែ​សំណាងល្អ​បាន​អ្នកជិតខាង​ជួយ​ទាន់​កុំ​អី​ឆេះ​ម៉ត់។

ហេតុ​ការណ៍​ហិង្សា​បង្កដោយ​ប្តី​ប្រមឹក​ដាក់​គ្រួសារ​នេះ ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១៩​និង​៣០​នាទី ស្ថិតនៅ​ភូមិ​ស្វាយ​អំពារ ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ​។ តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​ប្រាប់ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ខាងលើនេះ បង្កឡើង​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ អុ៑ំ អូន អាយុ​៤១​ឆ្នាំ មានមុខ​របរ​កសិករ បាន​វាយតប់​ប្រពន្ធ​ឈ្មោះ ណី ថា​វី អាយុ​៣៨​ឆ្នាំ​ តែ​ពុំមាន​របួសស្នាម​នោះទេ​។ ក្នុង​សកម្មភាព​នោះដែរ​ជនសង្ស័យ​បាន​បោក​ចាន បោក​ទូរទស្សន៍ វាយ​បំបែក​ទ្វា​កញ្ចក់​ផ្ទះ​អស់ពីរ​ផ្ទាំង រួច​យក​ប្រេងម៉ាស៊ូត​នៅផ្ទះ​ខ្លួន​ចាក់​ពង្រាយ​ក្នុងផ្ទះ​ដុត​ឆេះ​អស់​ពូក​មួយ ភ្លាមៗ​នោះ​មាន​អ្នកជិតខាង​ជួយ​ពន្លត់​ទាន់​កុំ​អី​ឆេះ​ផ្ទះ​អស់​ខាន​ប្រពន្ធ​កូន​រស់នៅ​។​

ក្រោយពេល​កើតហេតុ​កម្លាំង​ប៉ូលិស​បាន​ចុះ​ដល់​និង​ឃាត់​ខ្លួន​ជនសង្ស័យ​ដកហូត​វត្ថុតាង​មាន​ប៊ីដុង​ប្រេង​មួយ ដែកកេះ​មួយ តាម​ពាក្យបណ្តឹង​ស្ត្រី​ជា​ប្រពន្ធ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕