ព័ត៍មានទាន់​ហេតុការណ៏
Search

មេធាវី​ ៖​ ចៅក្រម​កំណត់​ព្រំ​ដី​អោយ​លោក​កឹម សុខា​ដើរ ​និង​មិន​អនុញ្ញាត​អោយ​ជួប​ភ្ញៀវ

ភ្នំពេញ ​៖ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា លោកស្រី ម៉េង សុធា​រី បាន​អះអាង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំខ្លួន​ក្នុងផ្ទះ និង​កំណត់​ព្រំ​ដី​អោយ​ដើរ​ដោយ​ចៅក្រម​ស៊ើបសួរ។

លោកស្រី​មេធាវី​បាន​ឲ្យ​ដឹង​តាម​បណ្តា​ម​សង្គម​បញ្ជាក់​ថា លោក​កឹម សុខា ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​នៅ​ត្រពាំង​ផ្លុ​ង ដោយ​អនុញ្ញាត​ឲ្យ​មក​រស់នៅក្នុង​លំនៅដ្ឋាន​របស់គាត់​វិញ ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​លក្ខខណ្ឌ​ដែល​កំណត់ដោយ​ចៅក្រម​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញពី​ព្រំប្រទល់​ដែនដី​ដែល​កំណត់ដោយ​ចៅក្រម​ស៊ើបសួរ គឺ​គាត់​អាច​ដើរ​បានតែ​នៅ​ជិតៗ​ផ្ទះ​គាត់​ប៉ុណ្ណោះ ក្នុងករណី​គាត់​ចង់ទៅ​ឆ្ងាយ​ជាង​នេះ​ដោយសារ​ហេតុផល​សុខភាព​ត្រូវសុំ​ការអនុញ្ញាត​ពី​ចៅក្រម។ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​CNRP ជាដើម។

លោកស្រី​មេធាវី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​មិន​អនុញ្ញាត​ជួប​សកម្មជន និង​ថ្នាក់​ដឹកនាំ តុលាការ​មិន​ឲ្យ​ជួប​ជនបរទេស ជាពិសេស​ជន​បរទេស​ដែល​អាច​មាន​ការ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នឹង។ មិន​ឲ្យ​ធ្វើ​សកម្មភាព​ជួបជុំ​ក្នុង​គោលដៅ​នយោបាយ​…។

យ៉ាងណាក្តី​លោកស្រី​មេធាវី​បាន​អះអាង​ថា ការ​ឃុំខ្លួន​នៅផ្ទះ​របស់​លោក កឹម សុខា គឺ​គ្រាន់បើ​ជាង​ឃុំ​នៅក្នុង​ពន្ធនាគារ​បន្តិច​ដែរ៕