ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ជំទាវ​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន​សំអន សាទរ​គណៈប្រតិភូ​សហព័ន្ធ​យុវជន​ចិន ​ដែល​បង្កើន​កិច្ចសហការ​ជាមួយ​កម្ពុជា

ភ្នំពេញ​ ៖​ លោកជំទាវ​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន​សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​សហព័ន្ធ​យុវជន​ទូទាំង​ប្រទេស​ចិន​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​មាន​លោក​ហ៊ុន ម៉ា​នី​ជា​ប្រធាន។

ការ​ស្វាគមន៍​នេះ ​ធ្វើឡើង​ ខណៈ​ពេល​ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​យុវជន​ទូទាំង​ប្រទេស​ចិន ដែល​ដឹកនាំ​ដោយ លោក ហើ ជុន​កិ (He Junke) បាន​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង នា​ព្រឹក​ថ្ងៃ​អង្គារ៍​ ២​កើត ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​លើកឡើង​អំពី​ទំនាក់ទំនង​មិត្តភាព កម្ពុជា​ចិន​មាន​ប្រវត្តិ​ដ៏​យូរលង់​តាំងពី​បុរាណកាល​មក​ជា ពិសេស រវាង​អតីត​អ្នកដឹកនាំ​នៃ​ប្រទេស​ទាំងពីរ គឺ​សម្តេច​នរោត្តម សីហនុ និង​លោក​ប្រធាន ម៉ៅ សេទុង រួមទាំង​បណ្ត‌ា​ថ្នាក់ដឹកនាំ​កំពូលៗ នៃ​ប្រទេស​ទាំងពីរ ក្នុង​ជំនាន់​ក្រោយៗ ដែល​បាន​បន្ត​ថែរក្សា​មតក​នេះ ហើយ​ខិតខំ​ពូន​ជ្រុំ​ចំណង​មហា​មិត្តភាព​កម្ពុជា​ចិន ឱ្យ​បន្ត​រីកចម្រើន​ឥត ឈប់ឈរ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ និង​បាន​ឈាន​រហូតមកដល់​សព្វថ្ងៃ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តទៀត​ថា​ ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ចិន​) បាន​គាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ជំនះបាន​គ្រប់​ឧបសគ្គ​ដើម្បី​សុខ​សន្តិភាព និង​វិបុលភាព​។ កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​គាំទ្រ​ចិន​តែមួយ​ហើយ​កម្ពុជា​សូម​អបអរសាទរ​ជាមួយនឹង​ការ​រីកលូតលាស់​ឥត​ឈប់ឈរ​ នៃ​សង្គម​សេដ្ឋកិច្ច របស់​ចិន ដែល​បាន​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ លើ​ពិភពលោក និង​សូម​សរសើរ​ប្រទេស​ចិន​ដែល​បាន ដើរ​តួនាទី​យ៉ាង​សំខាន់​ជា​ក្បាល ម៉ាស៊ីន​សេដ្ឋកិច្ច សម្រាប់​អូសទាញ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល និង​ជា​តុល្យភាព​អំណាច​មួយ​ដ៏​រឹងមាំ ដើម្បី​រក្សា​សន្តិភាព​ក្នុ​ពិភពលោក។

កម្ពុជា​សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គុណបំណាច់​ដ៏​ធំធេង​របស់​បក្ស​កុម្មុយនិស្ត​ចិន ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កម្ពុជា តាមរយៈ ការផ្តល់​ជំនួយឥតសំណង និង​ប្រាក់​កម្ចីសម្បទាន ក្នុង​ដំណាក់កាល​ដែល​ក​ម្ពុ​ជា​ត្រូវការ​ជំ នួ​យ​ដើម្បី​កសាង និង​អភិវឌ្ឍន៍​ប្រទេស រួមមាន​៖ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ឋាមពល ធារាសាស្ត្រ កសិកម្ម ពាណិជ្ជកម្ម និង​សង្គមកិច្ច ជាដើម។ លើស​ពី​នេះ​ចិន​បាន​បញ្ជូន​អ្នក​វិនិយោគ និង​អ្នក​ទេសចរណ៍ មក​ធ្វើ​ពាណិជ្ជកម្ម និង​មក​ទស្សនា​កម្ពុជា៕