Florence ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតដែលវាយប្រហារអាមេរិកដីគោកនៅឆ្នាំនេះ បានកើនឡើងខ្លាំងទៅជាព្យុះទីហ្វុងប្រភេទ៤ ខណៈដែលវាធ្វើដំណើរកាន់តែជិតទៅរដ្ឋ Carolina កាលពីថ្ងៃចន្ទដែលជាហេតុជំរុញឲ្យមានការជម្លៀសមនុស្សជាង១លាននាក់ទៅកាន់ទីទួលខ្ពស់។
យោងតាមមជ្ឈមណ្ឌលព្យុះជាតិ (NHC) នៅទីក្រុងម៉ៃអាមីបានឲ្យដឹងថា ដោយនាំមកជាមួយកម្លាំងខ្យល់១៣០ម៉ាយល៍ក្នុងមួយម៉ោង, ព្យុះនេះនឹងទទួលបានកម្លាំងកាន់តែខ្លាំងមុនពេលបង្កការបាក់ដីនៅព្រឹកថ្ងៃព្រហស្បតិ៍ហើយនាំឲ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងសក្តានុពលនៃការលិចលង់និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
NHC បានឲ្យដឹងក្នុងព្រឹត្តិបត្រមួយថា “ព្យុះ Florence ត្រូវបានគេរំពឹងថានឹងក្លាយជាខ្យល់ព្យុះដ៏គ្រោះថ្នាក់ខ្លាំងបំផុតនៅថ្ងៃព្រហស្បតិ៍”។
ផែនទីនៃគន្លងព្យុះនេះបានបង្ហាញថា វាទំនងជាវាយប្រហារកន្លែងខ្លះនៅជិតព្រំដែននៃរដ្ឋ North Carolina និង South Carolina ។ អភិបាលរដ្ឋទាំងពីរ បានប្រកាសដាក់រដ្ឋនៃក្នុងគ្រាអាសន្ន។
លោកអភិបាល Henry McMaster បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងមិនចង់ប្រថុយជីវិតនៅរដ្ឋ South Carolina ដោយសារខ្យល់ព្យុះនេះទេ”។ គាត់បានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋប្រហែល១លាននាក់នឹងចាកចេញពីឆ្នេរសមុទ្ររបស់រដ្ឋនេះបន្ទាប់ពីការបញ្ជាជម្លៀស។
ចំណែកលោក Roy Cooper អភិបាលរដ្ឋ North Carolina បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងកំពុងតាមដាន។ នេះនឹងក្លាយជាព្រឹត្តិការណ៍ទូទាំងរដ្ឋ”។
សហរដ្ឋអាមេរិកបានរងការវាយប្រហារដោយខ្យល់ព្យុះដែលមានកម្លាំងខ្លាំងជាបន្តបន្ទាប់កាលពីឆ្នាំមុនរួមមានព្យុះ Maria ដែលបានសម្លាប់មនុស្សប្រហែល៣,០០០នាក់នៅកោះព័រតូរីកូនិងព្យុះ Harvey ដែលបានសម្លាប់មនុស្ស៦៨នាក់និងបណ្តាលឲ្យមានការខូចខាតជាទឹកប្រាក់ចំនួន១.២៥ពាន់លានដុល្លារពីគ្រោះមហន្តរាយទឹកជំនន់នៅក្នុងទីក្រុងហ៊ូស្តុន។
NHC បាននិយាយថា ព្យុះ Florence អាចនាំមកនូវការកើនឡើងនៃខ្យល់ព្យុះតាមឆ្នេរសមុទ្រនិងទឹកជំនន់នៅភាគខាងជើង៕ REUTERS