ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​៣០,០០០​នាក់​រត់​ភៀសខ្លួន​ក្នុង​ប្រទេស​ស៊ី​រី​ ខណៈ​UN ព្រួយបារម្ភ​ពី​វិបត្តិ​អាក្រក់​បំផុត​ប្រចាំ​សតវត្សរ៍

អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា គ្រាន់តែ​ក្នុង​មួយខែ​នេះ អំពើ​ហឹ​ង្សា​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​បាន​ផ្លាស់​ទីលំនៅ​មនុស្ស​ជាង​៣០,០០០​នាក់​ហើយ​បាន​ព្រមាន​ថា ការវាយប្រហារ​ដែល​ជិត​កើតមាន​គឺអាច​បង្កើត​ឲ្យ​មាន “​មហន្តរាយ​មនុស្សធម៌​អាក្រក់​បំផុត​”​។​
​ខេត្ត Idlib និង​តំបន់​ជនបទ​ជាប់​គ្នា​ដែល​បង្កើតបានជា​បំណែក​ធំ​បំផុត​នៃ​ដែនដី​គឺ​នៅតែ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​។​

លោក​ប្រធានាធិបតី Bashar al-Assad ឥឡូវនេះ​បាន​ផ្តោត​ការយកចិត្តទុកដាក់រ​បស់​គាត់​ទៅលើ​ខេត្ត Idlib ហើយ​កងកម្លាំង​របស់​គាត់​បាន​បង្កើន​ការទម្លាក់​គ្រាប់បែក​លើ​ខេត្ត​ដែលមាន​ប្រជាជន​ច្រើន​មួយ​នេះ​ចាប់តាំងពី​ដើមខែ​នេះ​មក​។​

ភ្នាក់ងារ​សម្របសម្រួល​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ (OCHA) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការធ្វើ​បែបនេះ​បាន​ជំរុញ​ឲ្យ​មនុស្ស​ប្រមាណ​៣០,៤៥២​នាក់​ត្រូវ​ផ្លាស់​ទីលំនៅ​នៅក្នុង​ខេត្ត Idlib និង​ផ្នែក​ខ្លះ​នៃ​ខេត្ត Hama ដែល​នៅជាប់​នោះ​នៅ​ចន្លោះ​ថ្ងៃទី​១​ដល់​ថ្ងៃទី​៩​ខែកញ្ញា​។​

អ្នកនាំពាក្យ OCHA លោក David Swanson បាន​ប្រាប់ AFP ថា “​យើង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការកើនឡើង​នៃ​អំពើហិង្សា​នាពេល​ថ្មីៗ​នេះ​ដែល​បណ្តាល​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ជាង​៣០,០០០​នាក់​នៅក្នុង​តំបន់​នេះ​”​។​

មនុស្ស​ជាច្រើន​បានធ្វើ​ដំណើរ​ទៅ​ព្រំដែន​ភាគ​ខាងជើង​របស់​ប្រទេស​ស៊ី​រី​ជាប់​ប្រទេស​ទួរគី​ហើយ​អ្នកខ្លះ​ស្វែងរក​ការ​ជ្រកកោន​នៅក្នុង​ជំរំ​ជម្លៀស​និង​អ្នក​ផ្សេងទៀត​កំពុង​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ក្នុងស្រុក​ឬ​ជួល​អា​ផាត​មិន​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ AFP ម្នាក់​នៅ​ខេត្ត Idlib បាន​មើលឃើញ​ក្រុមគ្រួសារ​ផ្លាស់​ទីលំនៅ​រាប់សិប​គ្រួសារ​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ព្រំដែន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដើម្បី​គេច​ពី​ការទម្លាក់​គ្រាប់បែក​នៅ​កន្លែង​ផ្សេង​។​

អង្គការសហប្រជាជាតិ​បាន​និយាយថា មនុស្ស​ប្រហែល​៨០០,០០០​នាក់​អាច​ត្រូវ​ផ្លាស់​ទីលំនៅ​ដោយសារ​ការវាយប្រហារ​របស់​របប​ទៅលើ​ខេត្ត Idlib និង​នៅ​តំបន់​ជុំវិញ​។​

អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មកហើយ ទាហាន​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​និង​អ៊ីរ៉ង់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជុំវិញ​បរិវេណ​ខេត្ត Idlib ដោយបាន​បើក​ការវាយប្រហារ​ពី​អាកាស ការបាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់បែក​ធុង​កាន់តែខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​៕ AFP


TAG