ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ក្រុង​តាខ្មៅ បំបែកសំបុក​គ្រឿងញៀន​នៅ​ក្បែរ​ប៉ុស្តិ៍​ព្រែក​ហូរ​ឃាត់​មនុស្ស​៤​នាក់​និង​ថ្នាំញៀន​ជិត​៣០​កញ្ចប់

​កណ្ដាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ប្រចាំ​នៅ​ក្រុង​តាខ្មៅ ដែល​តែងតែ​បង្កភាព​រញ៉េរញ៉ៃ នៅ​ជាប់​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ហូរ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង​តាខ្មៅ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​កណ្តាលស្ទឹង ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគ​របាល​ខេត្ត បាន​ចុះ​បង្ក្រាប​បាន​មនុស្ស​០៤​នាក់ រួម​នឹង​ថ្នាំញៀន​ជិត​៣០​កញ្ចប់ មាន​កញ្ចប់​តូច កញ្ចប់​ធំ រួម​នឹង​វត្ថុ​តាង​មួយចំនួនទៀត​។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ ​ធ្វើឡើង​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១០​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ដួង រ៉ា​វិត ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។

​ជនសង្ស័យ​ចំនួន​០៤​នាក់ ទី​០១-​ឈ្មោះ ដួង រ៉ា​វិត ហៅ​ក្រៅ វិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្រុកកំណើត នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ខេត្តកណ្តាល មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ទី​០២​ឈ្មោះ ឡេង រ៉ាវី ហៅ​ក្រៅ វី ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ។ ស្រុកកំណើត នៅ​ភូមិ​ព្រែក​កែវ ឃុំកោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុកស្អាង ខេត្តកណ្តាល ទី​០៣​ឈ្មោះ ខៀវ សុខ​ល​ក្ខ័ ហៅ​ក្រៅ ល​ក្ខ៏ ភេទ​ប្រុស អាយុ​២៩ឆ្នាំ មុខរបរ មិន​ពិតប្រាកដ។ ស្រុកកំណើត នៅ​ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។ ទី០៤​ឈ្មោះ ជេ​ត ភក្តី ហៅ​ក្រៅ យ៉ា ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ។ ស្រុកកំណើត នៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល។ ទីលំនៅ​ប​ច្ចុប្ប​ន្ន នៅ​ភូមិព្រែក​កែវ ឃុំកោះ​ខែល ស្រុកស្អាង ខេត្តកណ្តាល។

​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​សហការ​ជាមួយ​ក​ម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ដោយមាន​ការ​រាយការណ៍​ពី​មហាជន​ល្អ​ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ឆែកឆេរ​នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ ដួង រ៉ា​វិត នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

រក​ឃើញ​សារធាតុ​ញៀន​ម៉ា​ទឹកកក​(ICE)​ប្រភេទ​មេ​តំ​ហ្វេ​តា​មី ដែល​មាន​ចំនួន​២៤​កញ្ចប់ (១៩​កញ្ចប់​តូច )(៣​កញ្ចប់​ធំ​ល្មម )(២​កញ្ចប់​ធំ​) ហើយក៏​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​តែម្តង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជ​នស​ង្ស័យ​ឈ្មោះ ដួង រ៉ា​វិត បាន​ឆ្លើយ​សារភាព​ថា ថ្នាំញៀន​ចំនួន​១៩(​កញ្ចប់​តូច​)​នេះ​ពិតជា​របស់​ខ្លួន​មែន រីឯ​ថ្នាំញៀន​(៣​កញ្ចប់​ធំ​ល្មម )(២​កញ្ចប់​ធំ​) មិនមែនជា​របស់​ខ្លួន​ទេ គឺ​របស់​ឈ្មោះ ខ្វាន់ ភេទ​ប្រុស ដែល​មាន​ទីលំនៅ នៅ​ចាក់អង្រែរ​ក្រោម​។

​ចំណែក​ជនសង្ស័យ​ចំនួន​បី​នាក់​ទៀត ​ដែល​មាន​ឈ្មោះ ឡេង រ៉ាវី ឈ្មោះ ខៀវ សុខ​ល​ក្ខ័ និង ឈ្មោះ ជេ​ត ភក្តី បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ទៅ​ជក់​នៅផ្ទះ​របស់​ឈ្មោះ ដួង រ៉ា​វិត ពិតប្រាកដ​មែន។ ចំពោះ​ជន​ស​ង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕