ព័ត៍មានទាន់​ហេតុការណ៏
Search

ឆៃ លីដា​ឡែ​ន កាន់តែ​លេចមុខ​លើ​សកម្មភាព​មនុស្សធម៌​ចែករំលែក​ក្តី​ស្រឡាញ់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត

ភ្នំពេញ​ ៖​ តារាចម្រៀង​សិច​ស៊ី ​និង​ធ្លាប់​រង​ការព្រមាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​អ្នកនាង​ឆៃ លីដា​ឡែ​ន​ ខណៈ​ដែល​អាជីព​សិល្បៈ​របស់​នាង​មួយរយៈ​នេះ​ហាក់​មានការ​ស្ងប់ស្ងាត់​ខុសប្លែក​កាលពី​គ្រា​មុនៗ​ តារា​ស្រី​រូបនេះ​ក៏បាន​បង្វែរ​ពី​អាជីព​សិល្បៈ​មក​បើក​មុខ​ជំនួញ​ថ្មី​ផ្ទាល់ខ្លួន​គឺ​ការលក់​ផលិតផល​ថែរក្សា​សម្ផស្ស​និង​ខោអាវ​តាម​អន​ឡាញ​។​

ស្របពេល​ដែល​មុខ​ជំនួញ​របស់​នាង​តាមរយៈ​ការ​លក់​ផលិតផល​តាម​អន​ឡាញ​កំពុងមាន​ដំណើរការ​ទៅមុខ​ដោយ​ជោគជ័យ​មួយ​ជំហាន​នេះដែរ​អ្នកនាង ឆៃ លីដា​ឡែ​ន អំឡុង​ពេលនេះ​​ ​ក៏​ស្រាប់តែ​ងាកខ្លួន​មក​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ផងដែរ​ ដោយ​ការ​ចែករំលែក​ក្តី​ស្រឡាញ់​និង​ទាន​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខ្វះខាត ចាស់ជរា និង​ជនអនាថា​រស់នៅ​លើ​ចិញ្ចើមផ្លូវ​ជាដើម​។​


​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១០​ខែកញ្ញា ឆ្នាំ​២០១៨​តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន រួមទាំង​ក្រុមការងារ​បានបង្ហាញ​សង្ហា​ញ​សកម្មភាព​មនុស្សធម៌​ដោយ​ការចែកជូន​នូវ​សម្ភារៈ​មួយចំនួន​ដូចជា​៖​អាហារ​(​មី ទឹក​សុទ្ធ នំ ត្រីខ ទឹកដោះគោ​), ភួយ និង​ថវិកា​មួយចំនួន​ទៀតផង​។​

​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បញ្ចេញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា ​នាង​ខ្ញុំ​ព្រមទាំង​ក្រុម​បងប្អូន​សប្បុរសធម៌​។​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​ដែលជា​ម្ចាស់​សប្បុរស​ដែល​ចូល​ជា​ថវិកា​និង​របស់​ផ្សេងៗ​ដល់​យើងខ្ញុំ​ដើម្បី​រៀបចំ​ចាត់ចែង​ជា​របស់របរ​ដូចជា ​៖ ​បាយ​ប្រអប់ ភួយ មី ទឹក​សុទ្ធ នំ ត្រីខ ទឹកដោះគោ និងមាន​ថវិកា​បន្តិចបន្តួច​នៅក្នុង​ស្រោមសំបុត្រ ជូន​ដល់​ពូ មីង យាយ តា​ចាស់ៗ​ដែល​ពួកគាត់ គ្មាន​ផ្ទះសំបែង​គេង​តាម​សំយាប​ផ្ទះ​នឹង​តាម​សា​ធារ​ណៈ ឬ តាមស៊ី​ក្លូ។

តារាចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន បានលើកឡើង​បន្ថែមទៀតថា​ ពួកយើង​បញ្ចប់​ការងារ​នេះ​ដោយ​រលូន​នឹង​ជោគជ័យ​កាលពី​យប់​ម្សិលមិញ​(១០ កញ្ញា​)​ដោយបាន​មកវិញ​នូវ​ស្នាមញញឹម​ពី​ពូ មីង​យាយ​តា​ចាស់ៗ​ទាំងអស់​។ ​នេះ​ពុំមែន​ទើប​ជា​លើក​ទី​១​សម្រាប់​តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន នោះទេ​ដែល​បានរួម​ចំណែក​តាមរយៈ​ការបង្ហាញ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​៕