ព័ត៍មានទាន់​ហេតុការណ៏
Search

វី​តា​ល់​ចុះ​សួរ​សុខទុក្ខ​ និង​នាំយក​អំណោយ​ចែក​ជូន​ដល់​ស្ត្រី​ជាង ១០០​នាក់​កំពុង​សម្រាកសម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

​ភ្នំពេញ ​៖​ ក្រុមហ៊ុន វី​តា​ល់ ដែលជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ល្បីល្បាញ​លើ​សកម្មភាព​សប្បុរសធម៌​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ២០១៨​ បាន​ចុះសួរសុខទុក្ខ​និង​នាំនូវ​ទឹក​ពិសា​ចំណុះ ១,៥​លីត្រ និង​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ទារក​ជូន​ដល់​ស្ត្រី​ជា​មាតា​ជាង ១០០​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ក្រោយពី​ប្រ សូត​បុត្រ​ធីតា​នៅឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

គួរបញ្ជាក់​ផងដែរ​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​ជារឿយៗ​មាន​ស្ត្រី​ជា​មាតា​តែងតែ​ចូលមក​សម្រាល​បុត្រ​មាន​ចន្លោះ​ពី ៤០ ទៅ ៥០ ក្នុង​មួយថ្ងៃ​ដែល​ភាគច្រើន​នៃ​ស្ត្រី​ទាំងនោះ​មាន​ស្ថានភាព​គ្រួសារ​ខ្វះខាត និង​មធ្យម​។​

លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិកា នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មានប្រសាសន៍ថា ដើម្បី​ជាការ​អបអរសាទរ​ដ​ល់​ការ​ប្រសូត​បុត្រ​ធីតា​របស់​អ្នក​ម្ដាយ​ថ្មីៗ មូលនិធិ​២៥៛​វី​តា​ល់​បានរៀបចំ​ជា​កញ្ចប់​មួយ​ដើម្បី​ធ្វើការ​ចែករំលែក និង​ក្នុង​គោលបំណង​ចុះសួរសុខទុក្ខ​ដល់​ស្ត្រី​គ្រប់រូប​ផងដែរ ដែល​ក្នុងនោះ​អ្នក​ម្ដាយ​គ្រប់រូប​នឹង​ទទួលបាន​ទឹក​ពិសា ១,៥​លីត្រ​មួយ​កេស​ជាមួយ​សម្ភារ​ទារក​មួយឈុត​។

លោកស្រី​បាន​បន្តទៀតថា នេះ​មិនមែនជា​លើកទីមួយ​ទេ សម្រាប់​វី​តា​ល់ ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌​បែបនេះ គឺ​យើង​តែងតែ​ព្យាយាម​ពាំ​នាំនូវ​មូលនិធិ​ទៅប្រើ​ប្រាស់​បន្តបន្ទាប់​នៅតាម​ទីកន្លែង​ផ្សេងៗ​គ្នា​។ លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដែល​បាន​ចួ​ល​រួម ជួយ​សម្របសម្រួល​ជាមួយ​វី​តា​ល់ បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​កើតមានឡើង​យ៉ាង​រលូន ព្រមទាំង​អរគុណ​ដល់​លោកគ្រូ អ្នកគ្រូ​ពេទ្យ​គ្រប់រូប​ដែល​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​ប្រសូត​បុត្រ​របស់​ម្ដាយ​គ្រប់រូប​បាន​យ៉ាង​ល្អប្រសើរ និង​ប្រកបដោយ​សុខភាព​ល្អ​។​

លោកស្រី ជឹ​ង សុគន្ធា​វី បាន​បន្ថែម​ផងដែរ​ថា ទឹក​ពិសា​វី​តា​ល់​គឺជា​ទឹក​ដែល​គុណភាព​ខ្ពស់ និង​អនាម័យ​ល្អ ដោយ​ឆ្លង​ការ​ប្រព័ន្ធ​ចម្រោះ​១២​ដំណាក់កាល និង​ងាយ​រំលាយ​ម្សៅ​ទឹកដោះគោ​និង​ម្សៅ​បបរ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​វី​តា​ល់ គឺ​ល្អ​បំផុត​សំរាប់​ទារក ទាំង​ការ​ទទួលទាន​និង​ឆុង​ទឹកដោះគោ ។​
​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ​នាយករង​មន្ទី​រពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀតបាន​បង្ហាញ​ក្តី​សា្វគ​មន៍ យ៉ាង​កក់ក្តៅ​ដល់​ក្រុមហ៊ុន វី​តា​ល់ ដែល​បាន​ផ្ដួចផ្ដើមឡើង​នូវ​កម្មវិធី​ដ៏​មានតម្លៃ​មួយ​នេះ​សម្រាប់​ម្ដាយ​ទើបតែ​ប្រសូត​បុត្រ​នៅទីនេះ​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ នេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​មន្ទីរពេទ្យ​រប​ស់លោក​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​វី​តា​ល់ ហើយ​ការឧបត្ថម្ភ​នេះ​ពិតជា​មានគុណ​តម្លៃ ដែល​មិនអាច​កាត់ថ្លៃ​បាន​។ លោក​បន្តថា​ការចូលរួម​នេ បាន​ឆ្លុះបញ្ចាំង​នូវ​វប្បធម៌​ចែករំលែក​ដ៏​ប្រពៃ និង​ការគិតគូរ​យ៉ាង​ខ្ជាប់ខ្ជូន​ក្នុង​វិស័យ​សុខភាព​ដែល​ក្រុមហ៊ុន​ដទៃ​គួរ​យកចិត្តទុកដាក់​ចូល​រួម ជាក់ស្ដែង​ដូច​អ្វីដែល​វី​តា​ល់កំ​ពុង​ធ្វើ​នៅទីនេះ​។ ដូច្នេះហើយ​លោក​ក៏​ពិតជា​អរគុណ​វី​តា​ល់​ជាខ្លាំង​ដែល​បាន​ចំណាយ​នូវ​ពេលវេលា និង​ប្រើប្រាស់​នូវ​មូលនិធិ ២៥​រៀល​ក្នុង​កម្មវិធី​សប្បុរសធម៌ នៅ​មន្ទីរពេទ្យ​របស់លោក​។
​គួរ​បេ​ញ្ជា​ក់​ផងដែរ​ថា ទស្សនវិស័យ​របស់ វី​តា​ល់ មិន​ត្រឹមតែ​ចង់​ធ្វើ​សកម្មភាព​សប្បុរសធម៌​កាន់តែច្រើន​នោះទេ ក្រុមហ៊ុន​ក៏មាន​បំណង លើកទឹកចិត្ត​និង​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរស​ធ​ម៍​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​កាន់តែ​ពុះកញ្ជ្រោល​ផងដែរ​។

វី​តា​ល់​ប្តេជ្ញា​ថា​នឹង​យក​កញ្ចប់​ថវិកា​សប្បុរ​ស​ធម៌ ដែល​បាន​ចូលរួម​ពី​អតិថិជន​ទាំងអស់​ទៅធ្វើ​កម្មវិធី​សប្បុរសធម៌​ជាច្រើន​បន្ថែមទៀត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ត្រឡប់​ទៅ​អតិថិជន​ទាំងអស់​វិញ​។ ដូច្នេះ​សូម​ចងចាំ​ថា គ្រាន់តែ​ជា​អតិថិជន​វី​តា​ល់ អ្នក​គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូលរួមចំណែក​នៃ​ការជួយ និង​អភិវឌ្ឍ​សង្គម​បានជា​ច្រើន «​វី​តា​ល់​មោទនភាព​ផលិតផល​ជាតិ​»៕