ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Anwar នៃ​ប្រទេស​ម៉ាឡេស៊ី​ប៉ុនប៉ង​វិលត្រឡប់​ទៅកាន់​សភា​វិញ

លោក Anwar Ibrahim នៃ​ប្រទេស​ម៉ាឡេស៊ី​នឹងចូលរួម​ប្រកួតប្រជែង​សម្រាប់​អាសនៈ​មួយ​នៅក្នុង​រដ្ឋសភា​របស់​ប្រទេស​នេះ​នៅពេល​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​បាន​លាលែង​ពី​តំណែង​ដើម្បី​បើកផ្លូវ​សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រូបនេះ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមចម្រុះ​របស់​ពួកគេ​បានទទួល​ជោគជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​ខែឧសភា​។​

លោ Anwar ដែល​ទើបតែ​វិល​ត្រឡប់មក​ជីវិត​សាធារណៈ​វិញ​បន្ទាប់ពី​ជាប់គុក​ជាច្រើន​ឆ្នាំ​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​រង់ចាំ​នៃ​រដ្ឋាភិបាលចម្រុះ​ដែល​កំពុង​កាន់តំណែង​ប៉ុន្តែ​ត្រូវការ​អាសនៈ​មួយ​នៅក្នុង​រដ្ឋសភា​ដើម្បី​ធ្វើ​ឲ្យ​តំណែង​របស់គាត់​ស្របច្បាប់​បើសិនជា​លោកនាយក​រដ្ឋមន្ត្រី Mahathir Mohamad ចុះចេញ​នៅក្នុង​អាណត្តិ​នេះ​ដូចដែល​បាន​សន្យា​។​

លោក Anwar នឹងត្រូវ​ប្រកួតប្រជែង​សម្រាប់​អាសនៈ​នៅ​កំពង់ផែ Dickson ក្នុង​រដ្ឋ Negri Sembilan ភាគ​និរតី​ហើយ​គណបក្ស​យុត្តិធម៌​ប្រជាជន (PKR) របស់លោក បាន​សន្យាថា​នឹង​ឈប់​ធ្វើ​អ្វី​ទាំងអស់​ដើម្បី​ធានា​អំពី​ការវិលត្រឡប់​របស់គាត់​ទៅរក​សកម្មភាព​នយោបាយ​វិញ​ហើយ​ទីបំផុត​នឹង​នាំយក​រដ្ឋាភិបាល​របស់​គណបក្ស Pakatan Harapan មកវិញ​។​

លោក Anwar បាន​ផ្លាស់ប្តូរ​មុខមាត់​នយោបាយ​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ដោយ​ក្លាយជា​មេ​នៃ​ចលនា Reformasi ឬ “​ចលនា​កំណែទម្រង់​” បន្ទាប់ពី​លោក​ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ក្នុងអំឡុងពេល​នៃ​ការ​កាន់តំណែង​ចុងក្រោយ​របស់លោក Mahathir ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​លើ​ការចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​កុមារ​និង​អំពើពុករលួយ​។​

លោក Anwar ធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រី​រប​ស់លោក Mahathir ប៉ុន្តែ​មេដឹកនាំ​ពីរបាន​ធ្លាក់​តំណែង​ក្នុងអំឡុងពេល​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​១៩៩៧-១៩៩៩​។​

លោក Anwar ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​២០០៤​ប៉ុន្តែ​ត្រូវ​ជាប់គុក​ជា​លើក​ទី​២​សម្រាប់​ការរួម​ភេទ​ជាមួយ​កុមារ​ក្នុង​ឆ្នាំ​២០១៥​។ ការជាប់គុក​ទាំងពីរ​ដង​នេះ​ត្រូវបាន​លោក​និង​អ្នកគាំទ្រ​របស់លោក​និយាយថា​ជាការ​ចោទប្រកាន់​ដែល​ត្រូវបាន​ជំរុញ​ដោយ​នយោបាយ​។​

លោក Mahathir បាន​សុំ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ចំពោះ​លោក Anwar បន្ទាប់ពី​ការបោះឆ្នោត​ខែឧសភា​ហើយ​បាន​សន្យាថា​នឹង​លាលែង​ពី​តំណែង​ដើម្បី​ទុក​ឲ្យ​លោក Anwar ធ្វើជា​នាយករដ្ឋមន្ត្រី​៕ REUTERS