ព័ត៍មានទាន់​ហេតុការណ៏
Search

នារី​វ័យក្មេង​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.ក សម្លាប់​ខ្លួនឯង​ដោយមាន​វិបត្តិ​មិនអាច​ដោះស្រាយ​បាន​នៅ​ឈ្នួ​ហាលអាវ​ក្នុង​បន្ទប់

បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​ប្រហែល​៥ ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​នារី​វ័យក្មេង​ម្នាក់​ បាន​ធ្វើ​អត្តឃាត​​ ដោយ​ចង.ក​សម្លាប់​ខ្លួន នៅ​នឹង​ឈ្នួ​​ហាល​ខោអាវ​ក្នុង​បន្ទប់ដេក​ដោយមាន​វិបត្តិ​ដោះស្រាយ​មិន​ចេញ នៅ​ចំណុច​ដីស ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ​ជីក​ញ្ញា ស្រី អាយុ ១៨​ឆ្នាំ ជា​បុគ្គលិក​កា​ស៊ី​ណូ​ខែ​នទី​ង រស់នៅ​ភូមិ សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ម្តាយ​ជនរងគ្រោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​កូនស្រី​របស់​ខ្លួន​បាន​ទៅ​ផ្សារ​ទិញ​ថ្នាំ​ងុ​យ​ដេក​២​បន្ទះ​យក​មក​លេប​និង​អារ.ដៃ​ខ្លួន​ឯង​បាន​ចាក់សោ​ទ្វារ​បន្ទប់​ជាប់ ​ពេលនោះ​ម្តាយ​បាន​យក​សោ​មក​ចាក់​ឃើញ​កូន​អារ.ដៃ​ខ្លួនឯង​ឈាម​ពេញ​បន្ទប់​ក៏​ហៅ​អ្នកជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ​ក្រោយ​ពេលដែល​កូន​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​មក​ផ្ទះ​វិញ​កូន​បាន​និយាយ​នឹង​ម៉ែ​ថា​កូន​មិនបាន​រស់នៅ​ថែ​ម្តាយ​ដូច​មុនៗ​បន្ត​ទៀត​ឡើយ​ ពេលនោះ​ម្តាយ​តប​វិញ​ថា​ កូន​កុំគិត​ច្រើនពេក​បើ​មិន​ចង់​ធ្វើការ​នៅ​កា​ស៊ី​ណូ​ក៏​ឈប់​ទៅ​យើង​មិនទាន់​អត់បាយ​ស៊ី​ឯណា​។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ម្តាយ​ជនរងគ្រោះ​ក៏​ត្រឡប់​ទៅ​ផ្សារ​ម្តង​ទៀត​ពេល​មក​ដល់​បន្ទប់​កូនស្រី​ឃើញ​ចាក់​គន្លឹះ​ជាប់​នាំគ្នា​ធាក់​ចូល​ស្រាប់តែ​ឃើញ​កូនស្រី​របស់ខ្លួន​ចង.ក សម្លាប់​ខ្លួន​នៅ​ស្នួ​ហាល​ខោអាវ​ស្លាប់​មិនដឹង​ថ្មើរ​ណា​មក​នោះ​ទេ​។

ក្រោយពី​កើតហេតុ​ហើយ​ គេ​បានឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សព ​ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ស​ព​នារី​នេះ​ពិតជា​ចង.ក សម្លាប់​ខ្លួន​ពិតប្រាកដ​ គ្មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះ​ទេ​ទំនង​ប្រហែល​នារី​រងគ្រោះ​មាន​វិបត្តិ​ស្នេហា​មិនអាច​ដោះស្រាយ​បាន​៕