ព័ត៍មានទាន់​ហេតុការណ៏
Search

បច្ចេកវិទ្យា​កាន់តែ​អស្ចារ្យ កាន់តែ​ទំនើប​ខ្លាំង​មែនទែន​ហើយ ជាមួយ ម៉ាស៊ីន​បោក​សាម​សុង​ទ្វា​ចំហៀង ​(Samsung Drum)

ពេល​ចង់​ទិញ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ម្តងៗ ពិបាក​ក្នុងការ​សម្រេចចិត្ត​ណាស់​មែន​ទេ​? មិនដឹងថា​គួរ​ជ្រើសរើស​ម៉ាក​អ្វី ដែល​ល្អ ប្រើ​ធុន មាន​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ថាមពល ជាមួយនឹង​មុខងារ​វៃឆ្លាត​ដែល​ធ្វើឱ្យ​ការបោក​គក់​បាន​ស្អាត កាន់តែ​ងាយស្រួល ហើយ​អ្វីដែល​សំខាន់​នោះ គឺ​ការ​សន្សំសំចៃ​លើ​អគ្គិសនី​ហ្នឹង​ម៉​ង់​។ ចឹ​ង​សូម​ណែនាំ​លោកអ្នក​ឲ្យ​មក​ស្គា​ល់ពី​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង​ទ្វា​ចំហៀង (Samsung Drum) ថា​តើ​មាន​តួនាទី និង​បច្ចេកវិទ្យា​ទំនើប អស្ចារ្យ​កំរិតណា តោះ​មក​អាន​ទាំងអស់គ្នា​!

1.​ ​Steam Cycle New Function

គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​បំពាក់​លើ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Drum ហើយ​មាន​២​មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជា​ការបោក​គក់​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ ហើយ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​សម្លាប់​មេរោគ​ដូចជា បាក់តេរី មេរោគ​ផ្សិត និង​អាឡែកហ្ស៊ី​ផ្សេងៗ បាន​រហូតដល់ 99.9% ។ មុខងារ​មួយ​នេះ គឺ​ល្អ​ខ្លាំង​សម្រាប់​អ្នក​ម្តាយ​ដែលមាន​បុត្រ​ធីតា​តូចៗ ព្រោះ​ក្មេង​តូច​មាន​ស្បែក​ខ្ចី ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ងាយ​នឹង​អាឡែកហ្ស៊ី នៅពេលដែល​គាត់​ស្លៀក​សម្លៀកបំពាក់​ដែល​បោក​មិន​ស្អាត​។​

2.​ ​ទ្វា​បន្ថែម AddWash

ក៏​ជា​បច្ចេកវិទ្យា​មួយ​ដែល​បាន​បំពាក់​លើ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung AddWash ដែលមាន​លើ​ម៉ូ​ដែល​ចំនួន​២​គឺ ម៉ូ​ដែល WW80K54E0UW/ST និង​ម៉ូ​ដែល​WW90K54E0UW/ST​។ វា​គឺជា​ទ្វា​តូច​មួយ ដែល​បាន​បំពាក់​បន្ថែម ហើយ​វា​មាន​តួនាទី​ក្នុង​ការជួយ​សម្រួល​ក្នុងការ​បន្ថែម​ខោអាវ​ដែល​ភ្លេច ឬ​លោកអ្នក​គ្រាន់តែ​ចង់​ថែម​ខោអាវ​នៅ​ចន្លោះ​ប្រតិបត្តិការ​ណាមួយ ពេល​ម៉ាស៊ីន​កំពុងដំណើរការ​។​

3.​ ​បច្ចេកវិទ្យា Eco bubble

ជា​បច្ចេកវិទ្យា​មួយ​ដែល​បំ​លែង​សាប៊ូ​និង​ទឹក​ឲ្យ​ទៅជា​ពពុះ​សាប៊ូ ឬ​ហ្វូ​ម​មុននឹង​ធ្វើការ​បោកគក់​។ ពពុះ​សាប៊ូ ឬ​ហ្វូ​ម​ដែល​បាន​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា Eco bubble ដោយ​រួមបញ្ចូល​គ្នា​នៃ​កម្លាំង​ខ្យល់ ទឹក និង​ពពុះ​សាប៊ូ​ដែល​អាច​ជ្រាបចូល​ទៅក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​លឿន​ជាង​ទឹកសាប៊ូ​ធម្មតា​ដល់​ទៅ ៤០​ដង បើទោះបីជា​បោក​ជាមួយ​ទឹក​ត្រជាក់​ក៏ដោយ​។ ដូច្នេះហើយ​បានធ្វើ​ឲ្យ​សម្លៀកបំពាក់​បោក​បាន​ស្អាត និង​មិនមាន​កំណក​សាប៊ូ​ជាប់​លើ​សម្លៀកបំពាក់​ឡើយ​។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា​នេះ ក៏​ជួយ​ការពារ​សម្លៀកបំពាក់​មិន​ឲ្យ​ស្លក​ពណ៌ ជាហេតុ​ធ្វើ​ឲ្យ​សម្លៀកបំពាក់​នៅ​ថ្មី​បានយូរ​។

4.​ ​Digital Inverter អ្នកជំនាញ​ខាង​សន្សំ​ភ្លើង

អ្នក​មិនបាច់​បារម្ភ​ឡើយ​ចំពោះ​ការចំណាយ​លើ​ការប្រើប្រាស់​ភ្លើង ពីព្រោះ Digital Inverter ជួយ​សន្សំសំចៃ​ជូន​លោកអ្នក​បាន​ខ្ពស់បំផុត​។ បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ ក៏​ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្ងាត់ និង​ធានា​ការប្រើប្រាស់​យូរអង្វែង​ផងដែរ​។ ដូច្នេះ​ក្រុមហ៊ុន​សាម​សុង ហ៊ាន​ធានា​លើ Digital Inverter Motor រហូតដល់​ទៅ រយៈពេល ១១​ឆ្នាំ​។

​ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់​ពី​ព័ត៌មាន​របស់​ម៉ាស៊ីន​បោក​សាម​សុង​ទ្វា​ចំហៀង (Samsung Drum) សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង​និង​ដេប៉ូ​ចែកចាយ របស់​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232។​ សូម​អញ្ជើញ​មក​ថ្ងៃនេះ ដើម្បី​ការបោក​គក់​កាន់តែ​ទំនើប និង​ងាយស្រួល​!

 


TAG