ព័ត៍មានទាន់​ហេតុការណ៏
Search

កុដិ​ថ្មី​លេខ​៧​ត្រូវបាន​សម្ពោធ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​ដល់​ព្រះសង្ឃ​និង​និស្សិត

ភ្នំពេញ ៖ កុដិ​លេខ​៧​បាន​កសាង​កុដិ​ថ្មី​មួយ​បន្ថែម​នៅ​ក្បែរ​គ្នា​នោះ​ ជា​ការ​សាងសង់​បន្ថែម​ទៀត​សម្រាប់​ការ​ជ្រកកោន​ស្នាក់អាស្រ័យ​សម្រាប់​ព្រះសង្ឃ​និង​សិស្ស និស្សិត បន្ដ​ការរៀនសូត្រ​ទៅ​ថ្ងៃមុខ​។

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នេះ មាន​ប្រារព្ធ​ពិធី​ឆ្លងកុដិ​លេខ​៧​រៀបចំ​ដោយ​ព្រះ​ភិក្ខុ​អត្ថ​ស​ន្ទ​រោ​ជៅ វ៉ាន់ ដេ​ត និង​មានការ​និមន្ត​ចូលរួម ដោយ​សម្ដេចព្រះ​សុមេធាធិបតី​កិ​តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ ព្រះគ្រូ​ធម្ម​វិជ្ជា ជួន កក្កដា ព្រះគ្រូ​មេ​ត្ដា​ភិ​រ​ក្ជិ​ត ផុន ផៃ ហើយ​អ្នក​ដែល​ផ្ដួច​ផ្ដើមកសាង​ឲ្យ​ចេញ​ជា​រូបរាង​នូវ​សមិទ្ធផល​កុដិ​ដ៏​ស្អាត​ត្រដែតត្រដឹម​នេះ​ឡើង​និង​មានការ​ចូលរួម​កសាង​កុដិ​លេខ​៧​នេះ មាន​លោក​ឧកញ៉ា លី យូ​គៀក និង​លោកជំទាវ​យ៉ាន សុខ​ខឿន លោកជំទាវ ជា សោភ័ណ ព្រមទាំង​បុត្រ លី តេច​ឡុង លី តេច​ថា​យ លី តេច​ស័​រ លី តេច​ជៀក ដែល​បាន​ជួយ​កសាង​កុដិ​ចេញ​ជា​រូបរាង​នេះ​ឡើង​ចំណាយ​ទឹកប្រាក់​អស់​ចំនួន ៣៥០០០ ដុល្លារ​ផងដែរ​។

​តាម​ប្រសាសន៍​របស់លោក​ឧកញ៉ា លី យូ​គៀក បាន​ឲ្យ​ដឹង​ថា លោក​បាន​ជួយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រួម​ទាំង​ក្រុម​គ្រួសារ​គឺជា​ប្រយោជន៍​ដល់​អាណាចក្រ ពុទ្ធចក្រ ដើម្បី​ជួយ​ដល់​ព្រះសង្ឃ និស្សិត និង​សិស្ស ដើម្បី​សិក្សា​រៀនសូត្រ ក្នុង​គោលបំណង​ប្រគេន​ជូន​ដល់​សម្ដេច​សង្ឃនាយក សម្រាប់​លោក​ចាត់ចែង​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​របស់​យើង​តទៅ​អនាគត​ផងដែរ​។

តាម​ការ​ឲ្យ​ដឹង​ពី លោក ហែម វណ្ណ​រិ​ទ្ធ ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដើម​គរ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា លី យូ​គៀក តាម​ខ្ញុំ​កត់សម្គាល់​ឃើញថា លោក​ឧកញ៉ា​មាន​សន្ដាន​ចិ​ត្ដ​ល្អ​ទូលាយ​ណាស់​គាត់​ធ្វើ​តែ​បុណ្យ​គឺ​ដើម្បី​ជា​ផលប្រយោជន៍​បំរើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា លោក​ឧកញ៉ា​ធ្វើបុណ្យ​គ្រប់​ទីកន្លែង ជាពិសេស​ជួយ​ផ្គត់ផ្គង់​ដល់​និស្សិត​ក្រីក្រ​នៅតាម​វត្ដ​អារាម​ផ្សេង​ទៀត​ផង ​ពេល​ដែល​មានទុក្ខ​លំបាក​គឺ​លោក​ឧកញ៉ា​តែង​ជួយឧបត្ថម្ភ​ជានិច្ច​។

លោក ហែម សុវណ្ណ​រិ​ទ្ធ បញ្ជាក់​ទៀត​ថា លោក​ឧកញ៉ា លី យូ​គៀក ជា​មនុស្ស​មានគុណ​ធម៌​ស្រឡាញ់​ព្រះពុទ្ធសាសនា លោក​ឧកញ៉ា​ដើរ​ធ្វើបុណ្យ​គ្រប់ទិសទី​ដែល​ជា​ការចូលរួមចំណែក​ជួយ​ដល់​សង្គមជាតិ គឺ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​មួយ​ផ្នែក​ផង​ដែរ​៕