ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ត្រូវ​បាន​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​បង្ក្រាប

កំពង់ស្ពឺ ៖ មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ច​ជួញដូរ​គ្រឿង​ប្រុស​-​ស្រី ០៦​នាក់ ដែល​សំងំ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​ទៅ​បទ​ល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង ស្ថិត​ផ្ទះ​របស់​ឈ្មោះ ស្រេង ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

អធិការ​នគរបាល​ស្រុក​ភ្នំស្រួច លោក​វរសេនីយ៍ឯក សាយ ប៊ុនថន បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្រុក​ភ្នំស្រួច បាន​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ទាំង ០៦​នាក់ ​ខាងលើ នៅវេលា​ម៉ោង​១០​នឹង​៣០​នាទី ថ្ងៃ​ពុធ ៣​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ថិត​ទីតាំង​ភូមិ​-​ឃ​ម​ខាងលើ​ខណៈពេល​នាំគ្នា​កំពុង​ធ្វើ​សកម្មភាព​។

ប្រភព​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង ០៦​នាក់​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង ០៦​នាក់ រួមមាន ទី​១-​ឈ្មោះ ស្រេង ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​(​ជា​ម្ចាស់ផ្ទះ​)​។ ទី​២-​ឈ្មោះ ឃុន សុ​ផា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ ក្រាំង​ល្ហុង ឃុំ​មហា​សាំង​។ ទី​៣-​ឈ្មោះ កែវ សុ​ភ័​ក្ដ្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង​។ ទី​៤-​ឈ្មោះ លី បញ្ញា​កា ភេទ​ស្រី អាយុ ២៩​ឆ្នាំ នៅ​ភូមិ​តាំង​ស្រឡៅ (​ថ្នល់​រទេះភ្លើង​) ឃុំ​តាំង​ស្យា​។ ទី​៥-​ឈ្មោះ ជា រដ្ឋា ភេទ​ស្រី អាយុ ២៧ ឆ្នាំ នៅ​ភូមិ​តាំង​ស្រឡៅ (​ថ្នល់​រទេះភ្លើង​) ឃុំ​តាំង​ស្យា និង​ទី​៦-​ឈ្មោះ ជា វណ្ណា ភេទ​ស្រី​អាយុ ២៧​នៅ​ភូមិ​តាំង​ស្រឡៅ (​ថ្នល់​រទេះភ្លើង​) ឃុំ​តាំង​ស្យា​។

ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​នៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ស្រេង ពិសិដ្ឋ រក​ឃើញ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ១០​កញ្ចប់ (​សង្ស័យ​ជា​គ្រឿងញៀន​) កន្ត្រៃ​កាត់ ០២​គ្រឿង​, ថង់​ផ្លាស​ស្ទិ​ច​០២​ដុំ​, អាវុធ​កែច្នៃ​ស្នប់​ខ្យល់ ០១​ដើម​, ទូរស័ព្ទ​ដៃ០២​គ្រឿង​, ខ្សៀ​ជក់​គ្រឿងញៀន​០៥, ដែកកេះ ០៣ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។

លោក​វរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ថា បាន​បញ្ជាក់​ថា ដោយមាន​ការ​ផ្ដល់​ព័ត៌មាន​ពី​សំណាក់​ពលរដ្ឋ​ល្អ​កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​បង្ក្រាបបាន​តែម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង សមត្ថកិច្ច​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕