ចរាចរណ៍
រថយន្តក្រឡុកបេតុង បើកបុករះម៉ូតូ-រថយន្ត ៤ គ្រឿង រងការខូចខាត និងរបួសមនុស្ស ២ នាក់
រថយន្តក្រឡុកបេតុង ១ គ្រឿង ខណៈបើកសុខៗ ស្រាប់តែហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុករះម៉ូតូ និងរថយន្ត ចំនួន ៤ គ្រឿង រងការខូចខាត ព្រមទាំងបណ្ដាលឲ្យបុរស ២ នាក់ រងរបួស ផងដែរ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ទល់មុខមជ្ឈមណ្ឌលព្រីនផ្លាហ្សា ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តបេតុង ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 5A1589 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវរៀងចង្អៀត ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុករះម៉ូតូ ២ គ្រឿង ម៉ាកហុងដាឌ្រីមទាំង ២ និងរថយន្តចំនួន ២ គ្រឿង ក្នុងនោះ មាន ១ គ្រឿង ម៉ាក BYD ពណ៌ប្រផេះ និង ១ ទៀត ម៉ាក GAC ពណ៌ខ្មៅ ដែលបើកនៅពីមុខ បណ្តាលឲ្យរងការខូចខាត និងធ្វើឲ្យបុរស ២ នាក់ ជាអ្នកជិះម៉ូតូទាំង ២ គ្រឿង រងរបួសរលាត់ដៃជើងតិចតួច មិនបានទៅមន្ទីរពេទ្យនោះទេ។



ក្រោយកើតហេតុមធ្យោបាយទាំងអស់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុក រង់ចាំដំណោះស្រាយពេលក្រោយ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


