ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​វាយប្រហារ​ដោយ​កាំបិត​នៅ​ទីក្រុង​ប៉ារីស ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ឃាតកម្ម

ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៧​នាក់​ដោយ​ក្នុងនោះ​មាន​ទាំង​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​ពីរ​នាក់​រងរបួស​ធ្ងន់​ផងដែរ​ បន្ទាប់ពី​គាត់​បាន​វាយប្រហារ​ពួកគេ​ដោយ​កាំបិត​និង​ដែក​នៅក្នុង​ទីក្រុង​ប៉ារីស​នោះ ​គឺ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​ហើយ​កំពុង​ជាប់ឃុំ​ខ្លួន​។​

ជនសង្ស័យ​ដែលមាន​អាយុ​៣០​ឆ្នាំ​ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ស្លន់ស្លោរ​នៅ​ភាគ​ខាងជើង​ទីក្រុង​ប៉ារីស​។ ប្រភព​បាន​និយាយថា គាត់​បានបង្ហាញ​ខ្លួន​មុខ​ចៅក្រម​កាលពី​ថ្ងៃ​ពុធ​និង​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​។​

ប្រភព​មួយទៀត​ដែល​ស្និទ្ធ​នឹង​ការស៊ើបអង្កេត​បាន​និយាយថា ការជំរុញ​សម្រាប់​ការវាយប្រហារ​នេះ​នៅតែ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ហើយ​ការស៊ើបអង្កេត​មិនទាន់​រកឃើញ​ភស្តុតាង​ណាមួយ​ដើម្បី​ចាត់ថ្នាក់​វា​ជា​អំពើ​ភេរវកម្ម​នោះទេ​។​

ប្រភព​បាន​និយាយថា ក្រុម​អ្នកស៊ើប​អង្កេត​នៅតែ​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​របស់​បុរស​ម្នាក់នេះ​ប៉ុន្តែ​បាន​បញ្ជាក់ថា គាត់​បាន​មកដល់​ប្រទេស​បារាំង​កាលពី​ខែមិថុនា​។​

ជនល្មើស​ត្រូវបាន​រារាំង​ដោយ​អ្នក​ឈរ​មើល​ដែល​ព្យាយាម​បញ្ឈប់​គាត់​ដោយ​ការ​ចោល​ដុំ​លោហៈ​ធ្ងន់ៗ​ទៅលើ​គាត់​។ ដោយ​មិនដឹង​ខ្លួន​នៅពេល​មន្ត្រី​ទៅដល់​កន្លែងកើតហេតុ គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
​ប៉ូលិស​បាន​និយាយ​នៅពេលនោះ​ថា គ្មាន​អ្វីដែល​ត្រូវបាន​គេ​អះអាងថា​វា​ជាការ​វាយប្រហារ​ភេរវកម្ម​នោះទេ​។

ប្រទេស​បារាំង​បាន​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​ពួក​ជី​ហាដ​ជាច្រើនលើក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដែលជា​ញឹកញាប់​ជា​ទង្វើ​របស់​ជន​រ៉ាឌីកាល់​ឬ​ជន​ដែល​អះអាងថា​បានធ្វើ​សកម្មភាព​ក្នុងនាម​ក្រុម​រដ្ឋ​ឥស្លាម​។​

មនុស្ស​ជាង​២៤០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ពួក​ជ្រុលនិយម​ឥស្លាម​ចាប់តាំងពី​ការសម្លាប់​រង្គាល​នៅក្នុង​ការិយាល័យ​ទស្សនា​វ​ដ្តី Charlie Hebdo នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែមករា​ឆ្នាំ​២០១៥៕ AFP