ព័ត៍មានទាន់​ហេតុការណ៏
Search

ណុប បា​យ៉ា​រិ​ទ្ធ លួច​ ​សរសើរ​សមត្ថភាព​របស់​អ្នកចម្រៀង​ស្រី​តាម​តន្ត្រី​អក​ការ​ដង់​ម្នាក់​

​ភ្នំពេញ ​៖​ តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក ណុប បា​យ៉ា​រិ​ទ្ធ ខណៈពេល​មានការ​បង្ហោះ​ចែករំលែក និង លើក​សរសើរ​ពី​សមត្ថភាព​នៃ​ការ​ច្រៀង​របស់​នារី​រូប​ស្រស់​ម្នាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​ភ្លាមៗ​នេះ​លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏បាន​បន្ត​យក​ឃ្លី​ប​វីដេអូ​មួយ​នេះ​ស៊ែរ​ចែករំលែក​ភ្ជាប់​ជាមួយ​ការ​លើក​សរសើរ​ផង​ដែរ។

វីដេអូ​ចម្រៀង​ ដែល​មាន​រយៈពេល​ជិត​កន្លះ​ម៉ោង​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​នៃ​ការ​ចម្រៀង​-​រាំ​សប្បាយ​ពី​សំណាក់​នារី​ខាងលើ​នេះ​ដែរ​ កាលពី​ថ្មីៗ​នេះ ​ក្រៅពី​ការ​បញ្ចេញ​ទស្សនៈ​លើក​សរសើរ​ថា​ច្រៀង​បាន​ពីរោះ​នោះ​ដែរ ​ក៏​មាន​មហាជន​មួយចំនួន​យល់ថា នាង​អាច​អ្នកចម្រៀង​អាជីព​ប្រចាំ​នៅ​ផលិតកម្ម​ណាមួយ​ទៀត​ផង​ ប៉ុន្តែ​បើ​តាម​ការពិត​គឺ​នារី​រូប​នេះ​ពិតជា​មាន​អាជីព​ជា​អ្នកចម្រៀង​មែន​ពោលគឺ​ច្រៀង​តាម​វង់​តន្ត្រី​អក​កេះ​ ឬ​អក​ការ​ដង់​ជាដើម។

មិន​ខុសគ្នា​ពី​មហាជន​នោះ​ទេ ​តារាចម្រៀង​ប្រុស​កូនកាត់​ចិន​លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏បាន​បញ្ចេញ​ចំណាប់អារម្មណ៍​គាំទ្រ​ និង​លើក​សរសើរ​ចំពោះ​សមត្ថភាព​ និង​ទឹកដម​សំឡេង​របស់​នារី​រូប​នេះ​ផង​ដែរ​។ ​ខណៈ​លោក​លើក​ឡើង​ថា​ កម្រ​រក​សំឡេង​ឯណា​មក​ប្រៀបផ្ទឹម​បាន​ណាស់​គឺ​នាង​ច្រៀង​បាន​ច្បាស់​ និង​ពុំ​មានការ​ភ្លាត់ភ្លាំង​សំឡេង​ឡើយ។

តារាចម្រៀង​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​លើកសរសើរ​បែបនេះ​ថា​ ប្អូនស្រី​ម្នាក់​ធាត់ សំឡេង​ធម្មជាតិ មិន​ប្រឹង ទឹកដម​ល្អ​ណាស់ ពិសេស​អត់​មាន​ស្ទើរ ឬ​ភ្លាវ​អី​តិច​សោះ កម្លាំង​ល្អ​ណាស់ tune​សំឡេង​បែបនេះ​គឺ​កម្រ​រក​ណាស់ គឺ​មានតែ​អ្នក​មីង ឆោម ឆ​វិ​ន ទេ​។ ​ក្រោយពេល​ទទួល​បាន​បានការ​លើក​សរសើរ​ដូច្នេះ​ក៏មាន​ម្ចាស់​Account Facebook ឈ្មោះ Rachana Rath ដែល​ត្រូវគេ​គិតថា​ជា​ម្ចាស់​សំនៀង​ បាន​ចេញមុខ​ឆ្លើយតប​ថា​ពិតជា​អគុណ​ខ្លាំងណាស់​បងប្រុស​ដែល​បា​ន​សរសើរ​និង​លើកទឹកចិត្ត​ដល់​ប្អូន។ អគុណ​ខ្លាំងណាស់​ប្អូន​រំភើប​រក​អ្វី​និយាយ​មិនត្រូវ​ទេ អគុណ my idol​។​

ភ្លាមៗ​នេះ​បន្ទាប់ពី​មានការ​ឆ្លើយតប​តារាចម្រៀង​លោក ណុប បា​យ៉ា​រិ​ទ្ធ បានលើកឡើង​ថា​ បង​និយាយ​ការពិត​តើ​អូន រាល់​លើក​ដែល​ទៅ​ចូលរួម​កម្មវិធី​មង្គលការ​ឃើញ​អូន​ច្រៀង​បង​ចង់​សរសើរ​ផ្ទាល់មាត់​ តែ​អត់​ដែល​បាន​ទៅ​ជួប​សោះ​ឃ្វាង​រហូត។ សំឡេង​អូន​ល្អ​ណាស់ ព្យាយាម​ថែរក្សា​​​អោយ​បាន​ល្អ ជូនពរ​ប្អូន​អោយ​ជោគជ័យ និង​មាន​អ្នកគាំទ្រ​អោយ​កាន់តែ​ច្រើន៕