ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលចិនចាក់បញ្ចូលប្រាក់ ៨០ ប៊ីលានដុល្លារ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីជំរុញសេដ្ឋកិច្ច
ចិនបានបង្កើនការគាំទ្រសាច់ប្រាក់រយៈពេលវែងរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពទីផ្សារមូលបត្របំណុល និងជួយជំរុញសេដ្ឋកិច្ចដែលកំពុងបន្តប្រឈមមុខនឹងភាពស្រពិចស្រពិលរបស់ខ្លួន។

ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្តាល ចិន បានចាក់បញ្ចូលទឹកប្រាក់ចំនួន ៦០០ ប៊ីលានយន់ (៨៤ ប៊ីលានដុល្លារ) ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងខែសីហានេះ ដែលជាចំនួនដ៏ធំបំផុតចាប់តាំងពីខែមករា តាមរយៈយន្តការផ្សេងៗ រួមទាំងយន្តការកម្ចីរយៈពេលខ្លី និងមធ្យម។ ក្រោមជំហានទាំងនេះ អត្រាការប្រាក់រយៈពេលខ្លីត្រូវបានកាត់បន្ថយ ហើយតម្លៃមូលបត្របំណុល (សញ្ញាប័ណ្ណ) បានកើនឡើង។
នេះបង្ហាញថា ចិនចង់រក្សាស្ថិរភាពនៃលំហូរហិរញ្ញវត្ថុ និងគាំទ្រដល់ការខ្ចីប្រាក់របស់រដ្ឋាភិបាល។ វាក៏អាចបន្ធូរបន្ថយសម្ពាធលើមូលបត្របំណុល និងទប់ស្កាត់ការខាតបង់ធ្ងន់ធ្ងរ ខណៈវិនិយោគិនប្តូរទៅភាគហ៊ុន។
សេដ្ឋវិទូ លោក Wang Qing បាននិយាយថា PBOC នឹងបន្តបន្ថែមសាច់ប្រាក់រយៈពេលវែងដើម្បីជួយដល់ការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល និងជំរុញការផ្តល់ប្រាក់កម្ចីពីធនាគារ ដែលជាសញ្ញាបង្ហាញពីការគាំទ្ររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ច៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


