ព័ត៌មានអន្ដរជាតិ
ជំងឺគ្រុនផ្ដាសាយកំពុងផ្ទុះខ្លាំងនៅថៃ មានអ្នកឈឺជាង ៤៥ម៉ឺននាក់ និងស្លាប់ជាង ៥០នាក់
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានរាយការណ៍ពីការផ្ទុះជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរសម្រាប់ឆ្នាំ២០២៥ ដោយមាន ៤៥៣ ៦២៩ករណី និងមានអ្នកស្លាប់ចំនួន ៥៣នាក់ត្រូវបានកត់ត្រាចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី១៦ខែសីហា។

ចំនួនអ្នកស្លាប់ច្រើនជាងគេ ស្ថិតនៅក្នុងខេត្តនគររាជសីមា ជាមួយតួលេខអ្នកស្លាប់ ១៦នាក់។ តំបន់រងគ្រោះខ្លាំងផ្សេងទៀត មានដូចជា ខេត្ត Phitsanulok (ស្លាប់៤នាក់) ខណៈ Sakaeo, Chachoengsao និង Buriram មានស្លាប់ ៣ករណីតាមខេត្តនីមួយៗ។
ក្រុមដែលងាយរងគ្រោះខ្លាំងជាងគេ គឺកុមារដែលមានអាយុពី ៥-៩ឆ្នាំ បន្ទាប់មកគឺ ០-៤ឆ្នាំ និង ១០-១៤ឆ្នាំ។ ចំណែកមេរោគដែលរីករាលដាលខ្លាំងជាងគេគឺ គ្រុនផ្តាសាយ A(H1N1) បន្ទាប់មក A(H3N2) និងគ្រុនផ្តាសាយ B។
តំបន់កណ្តាលនៃប្រទេសថៃមានអត្រាឆ្លងខ្ពស់បំផុត បន្ទាប់មកគឺភាគឦសាន។ មន្ត្រីសុខាភិបាលព្រមានថា រដូវវស្សាតែងមានការកើនឡើងនៃជំងឺផ្ដាសាយ។ សាធារណជនត្រូវបានណែនាំឲ្យទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំ ដើម្បីបង្កើនភាពស៊ាំ កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងការពារការស្លាប់៕
ដោយ៖ ឈាង
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


