ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការបរទេសថៃ បញ្ជាក់ថា បណ្តឹងបរិហាកេរ្តិ៍លើលោកស្រី Mallika គឺគ្មានការយោគយល់ឡើយ
អ្នកនយោបាយវ័យចំណាស់ថៃដែលមើលងាយខ្មែរគឺនាង Mallika Boonmeetrakul Mahasuk ត្រូវបានអតីតរដ្ឋមន្ត្រីការបរទេសប្រទេសខ្លួនឯងនោះគឺ Noppadon Pattama ដាក់ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ ហើយលោកអះអាងថា បណ្តឹងនេះ គឺគ្មានការយោគយល់ឡើយ។

ក្នុងបទសម្ភាសន៍ម្តងហើយម្តងទៀត Mallika តែងចោទប្រកាន់លោក Noppadon ថាជាអ្នកធ្វើឲ្យបាត់បង់ប្រាសាទព្រះវិហារ ហើយដោយសារតែទ្រាំលែងបានទើបអតីតរដ្ឋមន្ត្រីការបរទេស សម្រេចដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានបង្ក្រាបបទឧក្រិដ្ឋ (CSD) តែម្តង។
តាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥, លោក Noppadon បានប្រាប់អ្នកកាសែតថា បញ្ហានេះបានចាប់ផ្តើមនៅពេល Mallika ផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានចំនួនពីរ ដោយអះអាងថា លោកជាអ្នកធ្វើឲ្យប្រទេសថៃបាត់បង់ទឹកដីជុំវិញប្រាសាទព្រះវិហារ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានលោកច្រានចោល។

នៅពេលអ្នកសារព័ត៌មានសួរថា តើនឹងមានការសម្រួលគ្នាទេ លោក Noppadol បញ្ជាក់ថា នឹងគ្មានការយោគយល់ឡើយនៅក្នុងបណ្តឹងនេះ ហើយករណីនេះនឹងត្រូវដំណើរការតាមផ្លូវច្បាប់ពេញលក្ខណៈ។ លោកបន្ថែមថា ប្រាក់សំណងទាំងអស់ពីបណ្តឹងនេះ នឹងបរិច្ចាគទៅជួយអ្នកដែលមានបញ្ហាផ្លូវចិត្ត។
សូមជម្រាបថា លោក Noppadol គឺជាអតីតរដ្ឋមន្ត្រីការបរទេស អតីតសមាជិកសភា និងជាអ្នកនយោបាយជើងចាស់របស់គណបក្ស Pheu Thai។ លោកត្រូវបានចាត់ទុកជាមនុស្សជំនិត និងជាទីប្រឹក្សាច្បាប់របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងយីងឡាក់ ស៊ីណាវ៉ាត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋថៃ ខឹងអភិបាលខេត្តស្រះកែវ ដាច់ក្បាលដាច់កន្ទុយ ដែលទទួលស្គាល់ការពិតថា តំបន់ដាក់បន្លាលួស ជាដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


