ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សួង សុ​ភ័​ណ្ឌ ដាក់ពាក្យ​ប្តឹង​លោក សួន សេរី​រដ្ឋា ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​ព្រឹក​នេះ

ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក​សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានដាក់​ពាក្យ​ប្តឹង​លោក សួន សេរី​រដ្ឋា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍ ទាក់ទង​នឹង​ករណី​ដែល​លោក សួន សេរី​រដ្ឋា ចោទប្រកាន់ថា លោក សួង សុ​ភ័​ណ្ឌ បាន​ក្លែង​ឯកសារ​ហត្ថ​លេខា ។​

​លោក សួង សុ​ភ័​ណ្ឌ បាន​អះអាងថា ការប្តឹង​លោក សួន សេរី​រដ្ឋា ពេលនេះ គឺ​ដើម្បី​ស្វែងរក​ការពិត ជូន​គណបក្ស​អំណាច​ខ្មែរ​។ លោក​ប្តឹង​ពីបទ​បរិហារកេរ្តិ៍​សាធារណៈ​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣០៥​។

លោក​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ប្តឹង​នេះ ដោយសារ​លោក សួន សេរី​រដ្ឋា បាន​ចោទប្រកាន់​លោក​ថា បាន​ក្លែងឯក​សារលិខិត​លាលែង ហើយ​ចំណុច​នេះ ជា​កម្មវត្ថុ​សំខាន់​ដែល​លោក សួន សេរី​រដ្ឋា បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ។ លោក​បញ្ជាក់ថា “​ខ្ញុំ និង​គណបក្ស​មាន​ឯកសារ​គ្រប់គ្រាន់​ជា​ឯកសារ ជា​សំឡេង ដែល​បញ្ជាក់ថា លោក សួន សេរី​រដ្ឋា ពិតជា​បាន​លាលែង​ពី​ប្រធាន​គណបក្ស​ពិតប្រាកដ​មែន៕