ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ជុំ​ទី​៣​ដណ្ដើម​ប្រាក់​លាន​ទម្ងន់​៦៥​គ​.​ក្រ ៖ មាស សុជាតិ ជួប​ង៉ែត រដ្ឋា , ហ៊ឹម សារ៉ាន់ ជួប អ៊ុំ វ​ណ្ណេ​ត​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្តើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នៅ​យប់​ថ្ងៃ​សៅរ៍ទី​១៥ ខែ​​កញ្ញា​ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​ជុំ​ទី​៣​របស់​មាស សុជាតិ ,​ង៉ែត រដ្ឋា , ហ៊ឹម សារ៉ាន់ និង អ៊ុំ វ​ណ្ណេ​ត​។

សម្រាប់​ការប្រកួត​ជម្រុះ​ទី​៣​នេះ ដែលមាន​២​គូ នោះ គឺ​មាស សុជាតិ​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ត្រូវ​ជួប​ប្រកួត​ជាមួយ ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ ហើយ​ហ៊ឹម សារ៉ាន់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ។​

រវាង​មាស សុជាតិ និង ង៉ែត រដ្ឋា មិន​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក ។ ពួកគេ​ទាំងពីរ សុទ្ធ​តែមាន​សមត្ថភាព​បច្ចេកទេស​ខ្ពស់​ដូចគ្នា ដែល​មិនមាន​នរណា​ហ៊ាន​មើលស្រាល​គ្នា​នោះទេ ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ។​

កាលពី​ប្រកួត​ជុំ​ទី​២ មាស សុជាតិ ឈ្នះ​ប៊ី ចាន់ណា ក្នុង​ទឹក​ទី​៣ បាន​៣​ពិន្ទុសរុប​២​ជុំ សុជាតិ បាន​៦​ពិន្ទុ ដោយសារ​ឈ្នះ​ទាំងពីរ​ជុំ ។ ឯ ង៉ែ​ត្រ រដ្ឋា ប្រកួត​ជុំ​ទី​២ បាន​បោះបង់​ការប្រកួត ធ្វើអោយ មុត ខ្លឹម​ខ្មៅ ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​។​ដូច្នេះ រដ្ឋា​បានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ ហើយ​សរុប​២​ជុំ បាន​៣​ពិន្ទុ ដោយ​វាយ​ឈ្នះ​១​និង​បោះបង់​ការប្រកួត​១​ប្រកួត ។

ចាំមើល តើ​ក្នុង​ការប្រកួត​ជុំ​ទី​៣​នេះ រវាង​មាស សុជាតិ និង ង៉ែ​ត្រ រដ្ឋា ជួបគ្នា​លើក​នេះ តើ​អ្នកណា​រកបាន​៣​ពិន្ទុ​បន្ថែម​នោះ​? ។​

ចំពោះ ការជួបគ្នា រវាង​ហ៊ឹម សារ៉ាន់ និង អ៊ុំ វ​ណ្ណេ​ត វិញ​នោះ ក៏​ពុំ​ធ្លាប់​ជួបគ្នា​ដែរ​ពីមុនមក ។​ពីរ​នាក់​នេះ ឆ្លងកាត់​ពីរ​ប្រកួត​រួចហើយ​ដូចគ្នា ដែល​ហ៊ឹម សារ៉ាន់ គេ​ប្រកួត​២​ជុំ​កន្លងមក​ចាញ់​ទាំង​២​ជុំ បាន​២​ពិន្ទុ ហើយ​អ៊ុំ វ​ណ្ណេ​ត ពីរ​ប្រកួត​កន្លងមក ឈ្នះ​១ ចាញ់​១​ប្រកួត បាន​៤​ពិន្ទុ ។​

សម្រាប់​ការជួបគ្នា​ក្នុង​ជុំ​ទី​៣​នេះ ទោះជា​គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា​នរណា​ជា​អ្នកឈ្នះ​នោះ ក៏​គេ​រំពឹងទុក​ថា​អ៊ុំ វ​ណ្ណេ​ត ជា​អ្នក​ដែលមាន​ប្រៀប​ឈ្នះ​លើ​ហ៊ឹម សារ៉ាន់​ដែរ ។​ដូច្នេះ​ចាំ មើល ការប្រកួត​ជាក់ស្តែង តើន​រណា​ជា​អ្នកឈ្នះ​នោះ ?​។​
​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ប្រាក់​១០​លាន​រៀល​របស់​ក្រុម ហ៊ុន​ស្រា​បៀរ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើងចាស់​ចំនួន​០៨​នាក់ មកពី​សមាគម​ក្លិប​ចំនួន​៨ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

ចំពោះ​រូបមន្ត​នៃ​ការប្រកួត គឺ​ធ្វើតាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដោយ​អ្នក​ទាំង ៨ ត្រូវ​ជួបគ្នា​ទាំងអស់ ។​ការប្រកួត​ជម្រុះ​ទម្លាក់ចោល ៦ នាក់​ចេញ​ទុក ១ នាក់​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ ពោលគឺ​យក​លេខ​១​ពូ​ល​A និង​លេខ​១​ពូ​ល​B ដើម្បី​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ប្រាក់​១០​លាន​រៀល​តែម្តង៕ ​