ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​-​កីឡាការិនី​បាញ់កាំភ្លើង​កម្ពុជា​៦​នាក់ នឹង​ទៅ​ចូលរួម​ការប្រកួត​នៅ​ប្រទេស​ឡាវ

តាម​ការប្រកាស​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​នោះ​ថា សហព័ន្ធ​នឹង​បញ្ជូន​កីឡា​របស់ខ្លួន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​ប្រសិទ្ធិ​នាម​ថា Lao IPSC Handgun National Championship 2018​លើក​ទី​២។

តាម​ការ​ឲ្យ​ដឹង​បន្ថែម​នោះ​ថា សហព័ន្ធ​នឹង បញ្ជូន​គណៈប្រតិភូ​៤​នាក់ គ្រូបង្វឹក​១​នាក់ និង​ក្រុម​កីឡាករ​-​កីឡាការិនី​ចំនួន​៦​នាក់ ដើម្បី​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ខាងលើនេះ. ក្នុងចំណោម​អត្តពលិក​ទាំង​៦​រូបនោះ មាន​កីឡាករ​៤ រូប និង​កីឡាការិនី​២​រូប។ ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦​ដល់​២៨​ខែតុលា។

ការ​ចេញទៅ​ប្រកួត​នេះ សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​វិញ​ទទួលបន្ទុក​លើ​សំបុត្រ​យន្តហោះ ហូបចុក និង​ការ​ស្នាក់នៅ ហើយ​សហព័ន្ធ​បានស្នើ​សុំ​ប្រាក់​ហោប៉ៅ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា៕