ព័ត៍មានទាន់​ហេតុការណ៏
Search

ហួសហេតុ រឿង​ផ្លែ​ត្របែក​១​ផ្លែ ហ៊ាន​ចង.ក​សម្លាប់​ខ្លួន​ទាំង​វ័យក្មេង​ខ្ចី

បាត់ដំបង​ ៖ ​ក្មេងស្រី​ម្នាក់​ ដែល​ទើប​តែ​មាន​អាយុ​១២​ឆ្នាំ ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​គប្បី​ទាល់តែសោះ គឺ​គេ​ហ៊ាន​ធ្វើ​អត្តឃាត​ដោយ​ចង ក​សម្លាប់​ខ្លួន បន្ទាប់ពី​រូបគេ​មានការ​តូចចិត្ត​ព្រោះ​ត្រូវ​បាន​ម្តាយ​ស្តី​បន្ទោស​បន្តិចបន្តួច ដោយសារតែ​គេ​បាន​ដណ្ដើម​ផ្លែ​ត្របែក​មួយ​ផ្លែ​ពី​ប្អូន​របស់​ខ្លួន។

រឿង​ផ្លែ​ត្របែក​មួយ​ផ្លែ ឈាន​ដល់​ការ​សម្លាប់​ខ្លួន​នេះ ​បាន​បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រមទាំង​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៣ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ភូមិ​ព្រៃ​ត្រឡាច ឃុំ​ព្រៃ​ត្រឡាច ​ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង។

ក្មេងស្រី​រងគ្រោះ​មានឈ្មោះ តាត ស្រី​លាក់ អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ កើតហេតុ​ខាងលើ បាន​ចង ក​ទៅ​នឹង​ធ្នឹម​ផ្ទះ​ខ្លួន​ឯង បណ្ដាល​អោយ​ស្លាប់ ដោយ​មូលហេតុ ខឹង​ម្តាយ​ស្ដីបន្ទោស បន្តិចបន្តួច រឿង​ដណ្ដើម​ផ្លែ​ត្របែក​ជាមួយ​ប្អូន លុះ​ព្រលប់​ក៏​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង ដោយសារតែ​ឃើញ​នាង​បាន​ចង ក​ស្លាប់​បាត់​ទៅ​ហើយ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ ព្រមទាំង​បាន​ប្រគល់​សព​ក្មេងស្រី​ទៅ​អោយ​ឪពុក ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ព្រោះ​ជា​រឿង​នឹកស្មាន​មិន​ដល់ ៕