ព័ត៌មានជាតិ
ធនាគារកណ្តាលកម្ពុជា-វៀតណាមបន្តរួមគ្នាជំរុញការទូទាត់ឆ្លងដែនតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ QR
ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគាររដ្ឋវៀតណាម បានបន្តសហការគ្នាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសលើកកម្ពស់ការទូទាត់ឆ្លងដែនសំដៅសម្រួលដល់ការការដោះដូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

កាលពីថ្ងៃទី២៥ ខែសីហា ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម រវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណា នៅរាជធានីភ្នំពេញ។
បើយោងតាម NBC កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។

«ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ និងបានឯកភាពលើកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដែលរួមមានបង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកាន់តែច្រើនចូលរួម;លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ; និង លើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។
លោកស្រីបណ្ឌិត ជា សិរី បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំនោះថា ធនាគារជាតិនៃកម្ពុជាបានធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំទ្វេភាគីជាមួយធនាគាររដ្ឋវៀតណាម ដែលដឹកនាំដោយលោកជំទាវ ទេសាភិបាល NGUYEN THI HONG និងមានការចូលរួមពីឯ.ឧ NGUYEN Minh Vu ឯកអគ្គរដ្ឋទូតសារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា។
លោកស្រីបណ្ឌិតថា៖«ធនាគារយើងទាំង២បានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចនិងវិស័យធនាគារឲ្យគ្នាទៅវិញទៅមក ពិភាក្សាជំរុញប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់ QR នៃប្រទេសទាំង២។ យើងក៏បានជួបជាមួយធនាគារវៀតណាមចំនួន៥ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា ដើម្បីពិភាក្សាពីការរួមចំណែករបស់ពួកគាត់ក្នុងសេដ្ឋកិច្ចកម្ពុជា»។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម នៅ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code រវាងប្រទេសទាំងពីរ ដែលធ្វើឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។
ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) នេះនឹងជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ចំពោះគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន រវាងកម្ពុជា និងវៀតណាម ដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ គឺអនុញ្ញាតឲ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន VietQR Code របស់ពាណិជ្ជករ ឬនៅតាមបណ្តាហាងទំនិញ-សេវាកម្មនៅប្រទេសវៀតណាម។

ដូចគ្នាចំពោះប្រជាជនវៀតណាម ដែលមានគណនីធនាគារជាប្រាក់ដុងវៀតណាម ក៏អាចស្កេន ខេអេចឃ្យូអរកូត (KHQR Code) របស់ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


