កីឡា
Ronaldo បង្កើតកំណត់ត្រាជាកីឡាករទី១ រកបានច្រើនជាង ១០០ គ្រាប់ ឱ្យ៤ក្រុមផ្សេងគ្នា
ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មី ក្លាយជាកីឡាករដំបូងគេនៅក្នុងពិភពលោក សម្រាប់ការរកបានគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់ ឱ្យ ៤ ក្រុមផ្សេងៗគ្នា។

កំណត់ត្រានេះ Ronaldo បានសម្រេចបានជាផ្លូវការ បន្ទាប់ពីគាត់រកបានគ្រាប់បាល់ចុងក្រោយមួយគ្រាប់ឱ្យក្រុម Al-Nassr កាលពីថ្ងៃ សៅរិ៍ ទី ២៣ ខែ សីហា ឆ្នាំ ២០២៥ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Saudi Super Cup ទល់នឹង Al-Ahli។ ទោះបីជាយ៉ាងណា ក្រោយបញ្ចប់ការប្រកួត ក្រុម Al-Nassr បានបរាជ័យក្រោមថ្វីជើងក្រុម Al-Ahli នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៥-៣ បន្ទាប់ពី ៩០ នាទីស្មើគ្នា ២-២។

នេះជាក្រុមទី ៤ នៅក្នុងអាជីពរបស់ Ronaldo ដែលគាត់រកបានគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់។ ដោយឡែក ៣ ក្រុមផ្សេងទៀត គឺនៅ Real Madrid រកបានគ្រាប់បាល់បាន ៤៥០ គ្រាប់, Manchester United រកបាន ១៤៥ គ្រាប់ និង Juventus រកបាន ១០១ គ្រាប់។
គួរឱ្យដឹងថា ក្រៅអំពីក្លិបអាជីព នៅក្រុមជម្រើសជាតិក៏គាត់រកបានគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់ផងដែរ ដោយនៅជម្រើសជាតិ ព័រទុយហ្គាល់ គាត់រកបានគ្រាប់បាល់បានចំនួន ១៣៨ គ្រាប់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


