ព័ត៍មានទាន់​ហេតុការណ៏
Search

ខាន់ ជេ​ម​ស៍ ត្រូវ​តារាចម្រៀង​ប្រុស​ម្នាក់​ បកអាក្រាត​រឿង​លួច​បទ​ចម្រៀង​របស់​គេ​ ដោយ​គ្មាន​សុំ​ការអនុញ្ញាត

ភ្នំពេញ​ ៖​ តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​លោក ខាន់ ជេ​ម​ស៍ ថ្មីៗ​នេះ ​បាន​ទទួលរង​នូវ​រឿងរ៉ាវ​ដ៏​អាម៉ាស់​មួយ ​ក្រោយពេល​លោក​ត្រូវ​បាន​តារាចម្រៀង​ប្រុស​ជំនាន់​ក្រោយ​របស់​ផលិតកម្ម​ថោ​ន​ចេញមុខ​រិះគន់​ និង​ប្រតិកម្ម​ជា​សាធារណៈ​ ដោយ​ប្រកាស​ថា ​តារា​រៀមច្បង​រូប​នេះ​ បាន​លួច​បទ​ចម្រៀង​របស់​ខ្លួន​មក​ច្រៀង​ដោយ​គ្មាន​សុំ​សិទ្ធិ។

​តារាចម្រៀង​ប្រុស​រាម​ប្អូន​ដែល​បច្ចុប្បន្នកំពុង​ជ្រក​ក្រោម​ផលិតកម្ម​ថោ​ន​គឺ​លោក Hak Record បាន​បញ្ចេញ​សារ​រិះគន់​ចំៗ​លើ​តារាចម្រៀង​លោក ខាន់ ជេ​ម​ស៍ ដោយ​មិន​សំចៃមាត់​និង​លើ​ចោទ​ជា​សំនួរថា​តើ​ការយក​បទ​ចម្រៀង​រប​ស់​ខ្លួន​មក​ច្រៀង​ចេញ​នៅលើ​ផលិតកម្ម​សាន់​ដេ​នេះ​លោក ខាន់ ជេ​ម​ស៍ មានបាន​សុំ​សិទ្ធិ​អនុញ្ញាត​ពី​ខ្លួន​ឬទេ​?​។​លោក​ក៏​ចាត់ទុកថា​ករណីនេះ​គឺជា​ការបំពាន​យ៉ាង​ពេញ​ទំ​ហ្នឹង​។​

តារាចម្រៀង​វ័យក្មេង​លោក Hak Record បានបញ្ជាក់​ទៅកាន់​លោក​ខាន់ ជេ​ម​ស៍​ថា​តើ​បង​ឯង (​ខាន់ ជេ​ម​ស៍​) យក​បទ​ខ្ញុំ​ទៅ​ច្រៀង មាន​សុំ​ការអនុញ្ញាត​ពី​ខ្ញុំ​មួយ​ម៉ាត់​ដែរ​ទេ​? តើ​មាន​យល់​ពី​ខ្ញុំ​ទេ​? បើ​ច្រៀង​ទៅ​ខ្ញុំ​ក៏​មិន​ថា​អ្វី​ដែរ តែ​បង​បំពាន​ខ្ញុំ ដាក់ឈ្មោះ​អ្នកនិពន្ធ​ទំនុកច្រៀង និង Melody ដោយ​អ្នកផ្សេង ហើយ​ប្ដូរ​ចំណងជើង​ខ្ញុំ​ទៀត​។ បែបនេះ​ហៅថា មើលងាយ​ខ្ញុំ​ហើយ​។​

ការបញ្ចេញ​ប្រតិកម្ម​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​លោក Hak Record ខាងលើនេះ​បាន​ផ្ទុះឡើង​ស្របពេល​ដែល​ផលិតកម្ម​សាន់​ដេ​កាលពី​ថ្មីៗ​នេះ​បាន​ទម្លាយ​ផ្សព្វផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា សុំទោស​ដែល​ចាកចេញ របស់​លោក ខាន់ ជេ​ម​ស៍ ខណៈ​ដែល​ចំណងជើង​បទ​ដំបូង​របស់​លោក Hak Record គឺ សុំទោស។ តាមរយៈ​បទ​ចម្រៀង​ដែល​គ្រាន់តែ​ខុស​ចំណងជើង​គ្នា​នេះ​នៅក្នុង​អត្ថន័យ​និង​សាច់ភ្លេង​គឺមាន​លក្ខណៈ​ដូចគ្នា ទាំងស្រុង។

ថ្វីត្បិតតែ​មានការ​បញ្ចេញ​ប្រតិកម្ម​រិះគន់​និង​ប្រកាស​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ដូច្នេះ​ក៏ពិតមែន​គិត​រហូតមកទល់​គេ​នៅ​ពុំទាន់​ឃើញ​មានប្រតិកម្ម​ណាមួយ​ពី​ខាង​ភាគី​សាមីខ្លួន​លោក ខាន់ ជេ​ម​ស៍ និង​ផលិតកម្ម​សាន់​ដេ​ដើម្បី​បញ្ជាក់​អំពី​ករណីនេះ​ឡើយ​ទេ៕