ព័ត៌មានជាតិ
អ្នកជំនាញ ផ្តាំកូនខ្មែរឱ្យចងចាំនូវការឈឺចាប់ដែលថៃធ្វើមកលើកម្ពុជា និងពង្រឹងខ្លួនឱ្យបានរឹងមាំ
អ្នកជំនាញភូមិសាស្ត្រនយោបាយ ២រូប នៃរាជបណ្ឌិត្យសភាកម្ពុជា គឺបណ្ឌិត គិន ភា និងបណ្ឌិត យង់ ពៅ បានផ្តាំទៅកាន់កូនខ្មែរគ្រប់រូប ឱ្យឈឺចាប់នូវទង្វើដែលថៃឈ្លានពានកម្ពុជាតាំងពីដើមរៀងមក ព្រមទាំងចងចាំឱ្យជាប់ជានិច្ច និងពង្រឹងសមត្ថភាពខ្លួនឯងឱ្យរឹងមាំ ខ្លាំងពូកែ ដើម្បីទប់ទល់ជាមួយប្រទេសជិតខាងនេះ ដោយលោកទាំង២ បញ្ជាក់ថា មកដល់ពេលនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា។

ការលើកឡើងរបស់លោកបណ្ឌិតទាំង២ បែបនេះ តាមរយៈកិច្ចសម្ភាសវេទិកាអ្នកជំនាញ ជាមួយ កម្ពុជាថ្មី សប្តាហ៍មុន។ ថៃបានផ្ទុះអាវុធឈ្លានពានមកលើទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃតី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រើអាវុធ គ្រាប់បែក ធុនធ្ងន់ច្រើនប្រភេទ វាយប្រហារចូលទឹកដីកម្ពុជា ធ្វើឱ្យបែកបាក់វត្តអារាម សាលារៀន ហេដ្ឋរចនាសម្ព័ន្ធ ប្រាសាទ និងផ្ទះសម្បែងប្រជាជននៅជិតតំបន់ជម្លោះនោះ។ បន្ថែមពីនេះ ថៃក៏បានចាប់ខ្លួនទាហានកម្ពុជាដោយខុសច្បាប់ជាង២០រូប តាំងពីព្រឹកថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន រហូតដល់ថ្ងៃទី២៦ ខែសីហា នេះ ថៃនៅមិនទាន់ដោះលែងទាហាន ១៨រូប ដែលចាប់ទៅដោយខុសច្បាប់នោះទេ។
បណ្ឌិត គិន ភា មានប្រសាសន៍ថា៖ “យើងត្រូវចេះឈឺចាប់ ឈឺចាប់ជាមួយនឹងការប្រមាថ ឈឺចាប់ជាមួយនឹងការឈ្លានពាន ឈឺចាប់ជាមួយនឹងល្បិចកិច្ចកលរបស់គេចំពោះជាតិយើង។ អ៊ីចឹង បើទាំងអស់គ្នា ប្រជាពលរដ្ឋខ្មែរចេះឈឺចាប់ ហើយប្រែក្លាយការឈឺចាប់ហ្នឹងទៅជាសកម្មភាពជាក់ស្តែងមួយ គាំទ្រអ្វីដែលជារបស់ជាតិយើង ខ្ញុំគិតថា ហ្នឹងគឺយើងលែងដើរជាន់ដានប្រវត្តិសាស្ត្រហើយ”។

លោកបណ្ឌិត បន្ថែមទៀតថា ក្រៅពីឈឺចាប់ កូនខ្មែរត្រូវចងចាំនូវទង្វើទាំងអស់ដែលថៃបានធ្វើលើកម្ពុជា ព្រោះនេះមិនមែនជាលើកទីមួយឡើយ មេរៀនប្រវត្តិសាស្ត្រច្រើនដងហើយដែលថៃតែងតែឈ្លានពានលើបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានេះ លោកសំណូមពរដល់អ្នកមានឥទ្ធិពលក្នុងសង្គម អ្នកធ្លាប់តែវិនិយោគជាមួយថៃ សូមចងចាំរឿងរ៉ាវទាំងអស់នេះ ប្រសិនជាបញ្ហាត្រូវបានបញ្ចប់ ហើយត្រឡប់ទៅល្អូកល្អឺនដូចមុនវិញ នោះការឈឺចាប់នេះនឹងបាត់ដានហើយ។
ចំណែក បណ្ឌិត យង់ ពៅ យល់ស្របចំពោះការលើកឡើងរបស់ បណ្ឌិត គិន ភា ដែរ។ លោកថា កូនខ្មែរត្រូវយកការឈឺចាប់ ចងចាំ និងពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងដើម្បីទប់ទល់ ទាំងការផលិត បង្កើនបរិមាណ គុណភាព និងជំនឿទុកចិត្ត ផលិតផលក្នុងស្រុក។

ពាក់ព័ន្ធជាមួយការឈ្លានពានរបស់ថៃនេះ បណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថា ប្រជាជនសាមញ្ញមិនអាចធ្វើជាគំរូនរណាបានឡើយ ហេតុនេះ មានតែអ្នកមានឥទ្ធិពលក្នុងសង្គម នយោបាយ នេះហើយ ដែលជាគំរូល្អដល់ប្រជាជន ឱ្យកូនខ្មែរចងចាំនូវការឈ្លានពានដ៏គឃ្លើនរបស់ថៃ។
ទោះបីបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែ ថៃតែងតែបង្កើតរឿងរ៉ាវ ឈុតឆាកឡើងមក ដូចជាករណីដាក់មីន រាយបន្លាលួសក្នុងទឹកដីកម្ពុជា ជាដើម។ ទាំងអស់នេះ លោកបណ្ឌិតទាំង២ យល់ថា ថៃធ្វើព្រោះចង់ឱ្យកម្ពុជាអស់ការអត់ធ្មត់ រំលោភបទឈប់បាញ់។ តាមរយៈករណីទាំងអស់នេះ លោកបណ្ឌិត គិន ភា និងបណ្ឌិត យង់ ពៅ ថា ថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរបន្តទៀត ហេតុនេះ កូនខ្មែរមានតែពង្រឹងសមត្ថភាព និងផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីអាចទប់ទល់ជាមួយថៃបាន៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


