សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យ និងសម្អាតបរិវេណវិទ្យាល័យបាក់ទូក ត្រៀមទទួលសិស្សប្រឡងបាក់ឌុប
នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុន មីហ្សូដា បានចុះពិនិត្យ និងសម្អាតអនាម័យក្នុងបរិវេណ វិទ្យាល័យបាក់ទូក ដើម្បីត្រៀមទទួលសិស្សានុសិស្ស ប្រឡងបាក់ឌុបនៅថ្ងៃទី២៨ និង២៩ ខែសីហា ខាងមុខនេះ។

លោកអភិបាលបានលើកឡើងថា ការចុះរៀបចំសម្អាតអនាម័យក្នុងបរិវេណសាលា និងសម្ភារៈបរិក្ខារក្នុងសាលាគឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់នូវភាពងាយស្រួល និងផាសុកភាពដល់សិស្ស ជាពិសេស បន្ទប់ប្រឡងត្រូវមានភ្លើងអគ្គិសនី និងកង្ហារគ្រប់គ្រាន់។

លោកអភិបាលក៏បានអរគុណចំពោះគណៈគ្រប់គ្រងវិទ្យាល័យបាក់ទូក ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាឲ្យមានភាពល្អប្រសើរ ដោយបន្ទប់ថ្នាក់រៀននីមួយៗមានការបំពាក់ភ្លើងអគ្គិសនី និងកង្ហារគ្រប់គ្រាន់ បន្ទប់ទឹកមានអនាម័យល្អ ស្របតាមតម្រូវការ។
ក្នុងនាមរដ្ឋបាលខណ្ឌ លោក ថេង សុថុល បានផ្តល់ការលើកទឹកចិត្ត និងជូនពរដល់សិស្សានុសិស្សទាំងអស់ ដែលត្រូវចូលរួមប្រឡងបាក់ឌុបឆ្នាំនេះឲ្យទទួលបានជោគជ័យ និងលទ្ធផលល្អគ្រប់ៗគ្នា៕
អត្ថបទ៖ សំណាង




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


