ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំឲ្យបេក្ខជនទៅពិនិត្យបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុនៅព្រឹកនេះដើម្បីត្រៀមប្រឡងនៅថ្ងៃស្អែក
ក្រសួងអប់រំយុវជន និងកីឡា បានណែនាំឱ្យបេក្ខជនទៅពិនិត្យបញ្ជីឈ្មោះមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុនៅព្រឹកថ្ងៃទី២៧ ខែសីហានេះ ដើម្បីត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី២៨សីហាស្អែកនេះ។

ក្រសួងអប់រំ បានបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡង ចំនួន៣លើក គឺលើកទី១៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ លើកទី២៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សម្រាប់រាជធានី ខេត្តចំនួន២៣ និងការបិទឈ្មោះឡើងវិញម្តងទៀត សម្រាប់បេក្ខជនខេត្ត ឧត្តរមានជ័យ ដែលត្រូវប្រឡងនៅស្រុកពួក ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី៣៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅតាមមណ្ឌលប្រឡងទាំង ២៤១ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីឈ្មោះបេក្ខជន មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

ក្រសួងអប់រំក៏បានផ្សព្វផ្សាយបញ្ជីអក្ខរក្រមលើគេហទំព័រផ្លូវការរបស់ក្រសួងចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីសម្រួលដល់បេក្ខជនងាយរកឈ្មោះ និងមណ្ឌល មុនពេលដែលបិទផ្សាយបញ្ជីឈ្មោះបេក្ខជននៅតាមមណ្ឌលប្រឡង។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ចែកជា២៤១ មណ្ឌល ត្រូវជា ៥ ៩២៤បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤
៥១៩ នាក់ចែកជា៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់ចែកជា១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ បេក្ខជនត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ចំណែក គណៈមេប្រយោគ និងគណៈកម្មការនានាដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ៣១ ២០៣ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៤ ២៥៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៦ ៩៤៧ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


