ព័ត៌មានអន្ដរជាតិ
ក្រោយថាក់ស៊ីន រួចទោសប្រមាថស្តេច, ពេលនេះ ផែថងថាន ក៏ជឿថា ខ្លួនអាចវិលមកកាន់តំណែងនាយករដ្ឋមន្ត្រី វិញដែរ
តាមសេចក្តីរាយការណ៍របស់ Bangkok Post, លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ខ្លួងនឹងឈ្នះសាលក្រមតុលាការ ហើយវិលត្រឡប់មកកាន់អំណាចជានាយករដ្ឋមន្ត្រីវិញ នៅចុងសប្តាហ៍នេះ។

នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃ នឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោកស្រី ពាក់ព័ន្ធការបែកធ្លាយសារសំឡេងតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបង្កឲ្យមានភាពចលាចលផ្នែកនយោបាយពេញប្រទេសថៃ។
យ៉ាងណា តាមរយៈវីដេអូក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ, ផែថងថាន ជឿជាក់ថា លោកស្រីនឹងត្រឡប់មកធ្វើការក្នុងនាមជាយករដ្ឋមន្ត្រីវិញ ក្រោយការសម្រេចរបស់តុលាការ។
សូមជម្រាបថា ផែថងថាន ត្រូវបានព្យួរពីតួនាទីនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ ដោយរង់ចាំការស៊ើបអង្កេតរបស់តុលាការធម្មនុញ្ញ ហើយក្រោយមកលោកស្រី បាត់វត្តមាននៅវិមានរដ្ឋាភិបាលអស់រយៈពេល៣សប្តាហ៍ជាប់ៗគ្នា។

ដ្បិតត្រូវបានព្យួរតួនាទី ប៉ុន្តែលោកស្រី ផែថងថាន នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ដដែល ខណៈបច្ចុប្បន្នឧបនាយករដ្ឋមន្ត្រី ភូមិថាម វិឆាយ៉ាឆៃ កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី។
ការបង្ហាញទំនុកចិត្តយ៉ាងមុតមាំរបស់ ថែថងថាន ក្នុងការវិលមកកាន់អំណាចវិញនេះ គឺបន្ទាប់ពីលោកស្រីមើលឃើញសញ្ញាល្អ ដែលឪពុករបស់ខ្លួនគឺលោកថាក់ស៊ីន ត្រូវតុលាការសម្រេចឲ្យរួចទោសពីបទប្រមាថព្រះមហាក្សត្រ កាលពីសប្តាហ៍មុន។
ហេតុផលដែលតុលាការមិនចោទប្រកាន់លោកថាក់ស៊ីន ព្រោះថា តុលាការមិនបានរកឃើញថា បទសម្ភាសន៍ដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះផ្តល់ឲ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ គឺជាការសំដៅទៅព្រះមហាក្សត្រ Bhumibol Adulyadej (រាមាទី៩) ដោយចំៗឬប្រើប្រាស់ពាក្យរាជានិយមណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញ បទសម្ភាសនោះគឺសំដៅទៅលើបុរសទីបីដូចជាគាត់, ទីប្រឹក្សា, ទាហាន និងមនុស្សនៅក្នុងរង្វង់ព្រះបរមរាជវាំងជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកស្រី ផែថងថាន បាត់មុខពីវិមានរដ្ឋាភិបាលរយៈពេល៣សប្ដាហ៍ជាប់ៗគ្នា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


