ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី វាយបុរសស្រលាញ់ភេទដូចគ្នា ៨០ដំបង ក្រោយលួចឱបថើបគ្នាក្នុងបន្ទប់ទឹកសាធារណៈ
កាលពីថ្ងៃទី ២៦ ខែសីហា សារព័ត៌មាន Yahoo បានរាយការណ៍ថា បុរសជនជាតិឥណ្ឌូនេស៊ីពីរនាក់នៅក្នុងខេត្ត Aceh ត្រូវគេវាយនឹងរំពាត់ជាង ៨០ ដង បន្ទាប់ពីត្រូវចាប់បានថា ពួកគេឱបថើបគ្នានៅក្នុងបន្ទប់សាធារណៈ ដោយបំពានច្បាប់អ៊ីស្លាម ឬច្បាប់ Sharia ។

មនុស្សជាង១០០នាក់ បានឃើញការដង្ហែនៅលើឆាកក្នុងឧទ្យានក្រុង Bustanussalatin ក្នុងទីក្រុង Banda Ace ពីវាយបុរសពីរនាក់ ម្នាក់អាយុ២០ឆ្នាំ និងម្នាក់ទៀត អាយុ ២១ឆ្នាំ ដែលម្នាក់ៗត្រូវបានគេវាយចំខ្នងនឹងដំបងផ្តៅចំនួន៨០ដង។
បុរសទាំងពីរនាក់នេះត្រូវបានចាប់ខ្លួនកាលពីខែសីហា បន្ទាប់ពីមានរបាយការណ៍ជាសាធារណៈអំពីបុរសពីរនាក់ដែលចូលបន្ទប់ទឹកដូចគ្នា។ តាមការស៊ើបអង្កេត ប៉ូលិសបានរកឃើញបុរសទាំង២នាក់ឱបថើបគ្នា រហូតឈានទៅដល់ការផ្តន្ទាទោសជាបន្តបន្ទាប់។
គួរបញ្ចាក់ដែរថា Aceh គឺជាខេត្តតែមួយគត់ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអនុវត្តច្បាប់ Shariah ។ មានការកាត់ទោសចំនួនបួនលើកមុនសម្រាប់ករណីទាក់ទងនឹងការស្រឡាញ់ភេទដូចគ្នា ចាប់តាំងពីខេត្តបានអនុវត្តច្បាប់ឥស្លាម និងបានបង្កើតប្រព័ន្ធប៉ូលីសសាសនា និងតុលាការនៅឆ្នាំ ២០០៦។ ការផ្លាស់ប្តូរនេះគឺជាសម្បទានដោយរដ្ឋាភិបាលជាតិដើម្បីបញ្ចប់ការបះបោរផ្តាច់ខ្លួនដ៏យូរអង្វែងមួយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាថ៌កំបាំងកោះពស់ កន្លែងគ្រោះថ្នាក់ដែលអាចសម្លាប់មនុស្សក្នុងពេលមួយម៉ោង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


