ព័ត៌មានអន្ដរជាតិ
ក្រោយព្រមលក់ Gripen ឲ្យក្រុងបាងកក, ស៊ុយអែត អំពាវនាវ កម្ពុជា-ថៃ បន្ថយភាពតានតឹង
រដ្ឋមន្ត្រីការពារជាតិស៊ុយអែត Pål Jonson បានអំពាវនាវឲ្យថៃនិងកម្ពុជាបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន ដ្បិតខ្លួនទើបព្រមលក់យន្តហោះចម្បាំង Gripen ចំនួន៤គ្រឿងទៅឲ្យទីក្រុងបាងកក ក៏ដោយ។

តាមការផ្សាយរបស់ The Nation នៅថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥, លោក Jonson បានជំរុញឲ្យថៃនិងកម្ពុជា បន្ថយកម្តៅស្ថានការណ៍នៅព្រំដែន និងលើកទឹកចិត្តភាគីទាំងពីរ ត្រូវអនុញ្ញាតឲ្យគណៈកម្មការសង្កេតការណ៍អាស៊ាន ចូលជួយផ្សះផ្សារទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
កាលពីថ្ងៃចន្ទ អគ្គមេបញ្ជាការកងទ័ពអាកាសថៃ Panpakdee Pattanakul និង រដ្ឋមន្ត្រីក្រសួងការបរទេស Maris Sangiampongsa បានធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែត ដើម្បីចុះហត្ថលេខាលើការទិញ-លក់ យន្តហោះចម្បាំង ប្រភេទ Gripen E/F ចំនួន៤គ្រឿង។

កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងល្បឿងលឿនជាងសំឡេងរបស់ភាគីថៃ បានក្លាយជាប្រធានបទចម្រូងចម្រាសមួយ បន្ទាប់ពីយោធាខ្លួនប្រើយន្តហោះចម្បាំង Gripen C/D ដែលពួកគេបានទិញពីស៊ុយអែតកាលឆ្នាំ២០១១ មកវាយប្រហារកម្ពុជា ក្នុងការប៉ុនប៉ងឈ្លានពានមិនបានសម្រេចចន្លោះថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។
ថៃជាប្រទេសតែមួយគត់នៅអាស៊ីអាគេ្នយ៍ ដែលទិញយន្តហោះចម្បាំងប្រភេទ Gripen ផលិតដោយ ស៊ុយអែតសម្រាប់ប្រើប្រាស់ឈ្លានពានប្រទេសជាប់ខ្លួន។
យ៉ាងណា ការប្រើប្រាស់សម្រាប់ការឈ្លានពានរបស់ថៃ អាចនឹងត្រូវប្រឈមបណ្តឹងតវ៉ា«ឧក្រិដ្ឋកម្មសង្គ្រាម»។ ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមមានទាំងជនជាតិកម្ពុជា និង ជនបរទេសផង បង្ហាញការតវ៉ាយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលទីក្រុងស្តុកខុល ដើម្បីឲ្យពិចារណាឡើងវិញនូវកិច្ចសន្យាដែលខ្លួនធ្វើជាមួយអាជ្ញាធរថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


