ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិកគ្រោងដំឡើងពន្ធលើចិន ក្រោមសម្ពាធរបស់អាមេរិក
រដ្ឋាភិបាលម៉ិកស៊ិក គ្រោងនឹងដំឡើងពន្ធលើទំនិញនាំចូលពីចិន ដែលជាផ្នែកមួយនៃសំណើថវិកាឆ្នាំ ២០២៦ ដើម្បីការពារអាជីវកម្មក្នុងស្រុកពីទំនិញនាំចូលថោកៗ និងសម្របតាមការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

សារព័ត៌មាន Bloomberg បានចុះផ្សាយយ៉ាងដូច្នេះដោយ ស្រង់សម្ដីពីប្រភពដឹងពីបញ្ហានេះចំនួន ៣ នាក់ ដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះ។ ប្រភពអះអាងថា ការដំឡើងពន្ធនឹងគ្របដណ្ដប់ទៅប្រភេទទំនិញផ្សេងៗ ដែលរួមមានទាំងរថយន្ត វាយនភណ្ឌ និងផ្លាស្ទិក ក្នុងគោលបំណងការពារក្រុមហ៊ុនផលិតក្នុងស្រុកពីការប្រកួតប្រជែងរបស់ទំនិញចិន ដែលមានការឧបត្ថម្ភធនពីចិន។
ប្រភពអះអាងថា ប្រទេសអាស៊ីផ្សេងៗទៀត ក៏អាចប្រឈមនឹងការដំឡើងពន្ធខ្ពស់ផងដែរ។ យ៉ាងណាមិញ អត្រាជាក់លាក់ណាមួយអំពីអត្រាពន្ធដែលស្នើឡើងទាំងលើចិន និងបណ្ដាលប្រទេសផ្សេងៗទៀត មិនទាន់ដឹងនៅឡើយទេ។
បច្ចុប្បន្ន ម៉ិកស៊ិកដាក់ពន្ធលើរថយន្តនាំចូលពីចិនក្នុងអត្រាប្រមាណ ២០ ភាគរយ ប៉ុន្តែទាបជាងឆ្ងាយបើធៀបនឹងពន្ធលើទំនិញរួមទាំងរថយន្តចិន របស់លោក ត្រាំ។

ក្រៅតែពីការការពារឧស្សាហកម្មក្នុងស្រុក Bloomberg បានបកស្រាយថា សំណើពន្ធរបស់ម៉ិកស៊ិកលើទំនិញចិន ក៏ជាលទ្ធផលនៃសម្ពាធរបស់សហរដ្ឋអាមេរិកផងដែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកទទួលស្គាល់ថា ផលិតផលរបស់ចិនខ្លះ ត្រូវបាននាំចូលទៅម៉ិកស៊ិកមុនដឹកបន្តទៅសហរដ្ឋអាមេរិក (Transshipment)។
អ្នកជំនាញលើកឡើងថា ការនាំចេញរបស់ចិនទៅកាន់អាមេរិកឡាទីន បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកបានធ្លាក់ចុះដោយសារតែពន្ធ ត្រាំ។ ក្រោមរូបភាពបែបនេះ អ្នកជំនាញថា សំណើពន្ធរបស់ម៉ិកស៊ិកធ្វើឡើងដើម្បីយកចិត្តអាមេរិក និងការពារឧស្សាហកម្មផលិតកម្មក្នុងស្រុក តាមរយៈការរក្សាគោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់ខ្លួនឱ្យស្របតាមសហរដ្ឋអាមេរិក ចំពេលដែលកន្លងមក រដ្ឋបាល ត្រាំ ទាមទារឱ្យម៉ិកស៊ិកដំឡើងពន្ធលើចិនដូចគ្នា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


