ព័ត៍មានទាន់​ហេតុការណ៏
Search

គូស្នេហ៍ ច​ន ច័ន្ទ​លក្ខិណា លោក ហេង ឡុង ទទួល​បាន​កាដូ​រថ​យន្ត​ពី​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា

ភ្នំពេញ ​៖ ​ពិតជា​រឿង​ភ្ញាក់ផ្អើល​ និង ​រំភើប​ខ្លាំង​សម្រាប់​គូស្នេហ៍​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​លោក ហេង ឡុង ដែល​ត្រូវ​បាន​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា បានផ្តល់​កាដូ​ពិសេស​គឺ​រថយន្ត​ស៊េរី​ទំនើប​ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង ​សម្រាប់​អបអរ​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​លោក ហេង ឡុង។

រថយន្ត​ដែល​លោក ហេង ឡុង ទទួល​បាន​ពី​លោក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា នេះ​គឺជា​រថយន្ត​ម៉ាក​IZOZO​ស៊េរី​ថ្មី ​ដែល​មាន​តម្លៃ​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​។ ម្យ៉ាងទៀត​រថយន្ត​នេះ​ក៏​ត្រូវ​បាន​គេ​ដឹងថា ​វា​ជា​កាដូ​ដ៏​ពិសេស​ និង ​មានតម្លៃ​សម្រាប់​មិត្តភាព​រវាង​លោក ហេង ឡុង និង​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បាន​ស្រឡាញ់​រាប់អាន​គ្នា​ប្រៀប​ដូច​ជា​បងប្អូន​អញ្ចឹង​ដែរ។

ស្រប​ពេល​ដែល​ទទួល​បាន​កាដូ​រថយន្ត​នេះ​ដែរ ​លោក ហេង ឡុង ក្រៅតែ​ពី​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​និង​រំភើប​នោះ​ លោក​ក៏បាន​បញ្ចេញ​សារ​អរគុណ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ភរិយា​ផងដែរ​។ លោក ហេង ឡុង បាន​បញ្ជាក់​ថា ​អរគុណ​ទឹកចិត្ត​ប្អូនប្រុស​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ភរិយា​បាន​ជូន​កាដូ​ពិសេស​ថ្ងៃ​ខួបកំណើត​។​ ជូនពរ​ប្អូន​កាន់តែ​រីកចម្រើន​និង​មាន​សុភមង្គល​ក្នុង​គ្រួសារ។

​ជាមួយគ្នា​នៃ​ការ​បង្ហាញ​សារ​អរគុណ​និង​រំភើប​ខ្លាំង​ពី​សំណាក់​លោក ហេង ឡុង ចំពោះ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា នេះដែរ​ក៏​មាន​ទស្សនិកជន​ជាច្រើន​បាន​គាំទ្រ​និង​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​ឧកញ៉ា​វ័យក្មេង​ចិត្តធម៌​លោក ឡេង ណា​វ៉ា​ត្រា ជាច្រើន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បច្ចុប្បន្ន​មិន​ត្រឹមតែ​ទទួលជោគជ័យ​លើ​មុខ​ជំនួញ​អចល​ទ្រព្យ​នោះ​ទេ​ គឺ​លោក​ក៏​កំពុង​មាន​ភាព​លេច​ធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ទៀត​ផង៕