ជីវិតកម្សាន្ដ
ភ្ជាប់ពាក្យ Taylor សូម្បីតែសែរាជវង្ស អង់គ្លេស ក៏រំភើបចិត្តជំនួស
តារាចម្រៀងប៉ុប Taylor Swift និងតារាកីឡាបាល់ឱប Travis Kelce បានប្រកាសភ្ជាប់ពាក្យជាផ្លូវការ នៅព្រឹកថ្ងៃទី ២៧ ខែសីហា តាមរយៈការបង្ហោះរួមគ្នានៅលើ Instagram ។ ការបង្ហោះនេះទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីតារាល្បីៗជាច្រើន រួមទាំងគណនីផ្លូវការរបស់ព្រះអង្គម្ចាស់និងម្ចាស់ក្សត្រីនៃ Wales ក៏ដូចជាគណនីផ្ទាល់ខ្លួនរបស់ Duchess of Sussex Meghan Markle ។

ការកោតសរសើរនិងរំភើប របស់សែរាជវង្សអង់គ្លេសចំពោះ Taylor Swift មិនមែនជារឿងថ្មីទេ។ នៅថ្ងៃចម្រើនព្រះជន្មរបស់ទ្រង់ក្នុងខែមិថុនា ឆ្នាំ ២០២៤ ព្រះអង្គម្ចាស់ William បាននាំព្រះអង្គម្ចាស់ George (ព្រះជន្ម ១២ វសង្សា) និងម្ចាស់ក្សត្រី Charlotte (ព្រះជន្ម១០វស្សា) ទៅមើលការប្រគំតន្ត្រី Eras Tour របស់តារាចម្រៀង Taylor នៅទីក្រុងឡុងដ៍។
រូបភាពព្រះអង្គម្ចាស់ និងព្រះនាងកំពុងច្រៀងបទ Shake It Off ម្តងបានធ្វើឲ្យណ្តាញសង្គមផ្ទុះកក្រើកចែកចាយយ៉ាងគគ្រឹកគគ្រេង។ បន្ទាប់ពីកម្មវិធីនេះ សែរាជវង្សទាំងបីបានអង្គុយថតរូបនៅក្រោយឆាកជាមួយ Taylor និង Travis ដែលពេលក្រោយត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយលើ Instagram តែម្ដង។
មិនត្រឹមតែព្រះអង្គម្ចាស់ William និងភរិយា Meghan Markle ក៏ជាអ្នកគាំទ្ររបស់ Taylor Swift ផងដែរ។ នៅឆ្នាំ ២០២៣ ទ្រង់បានចូលរួមកម្មវិធី Eras Tour នៅ SoFi Stadium (Los Angeles)។ យោងតាម Page Six នាង និងមិត្តជិតស្និទ្ធរបស់នាង Lucy Fraser បានជ្រមុជខ្លួននៅក្នុងបរិយាកាសដ៏រស់រវើក ថែមទាំងក្រោកឈរឡើងច្រៀងតាមបទចម្រៀង You Belong With Me ទៀតផង។

យ៉ាងណាមិញ មិនត្រឹមតែសែរាជវង្សអង់គ្លេសទេ ដែលរំភើបចិត្តនឹងការប្រកាស់ភ្ចាប់ពាក្យរបស់គូស្នេហ៍ល្បីល្បាញទូទាំងពិភពលោកនេះ សូម្បីតែប្រធាធិបតីលោក ដូណាល់ ត្រាំ ក៏បានផ្ញើសារជូនពរដល់តារាចម្រៀងប៉ុប Taylor Swift និងតារាកីឡាបាល់ឱប Travis Kelce សូមឲ្យពួកគេមានសុភមង្គលថែមទៀតផង។
គួរបញ្ចាកដែរថា ចិញ្ចៀនភ្ជាប់ពាក្យត្រូវបានរចនាឡើងដោយមិត្តប្រុ Travis Kelce សហការជាមួយ Kindred Lubeck នៃ Artifex Fine Jewelry ជាពិសេសសម្រាប់ Taylor Swift ។ ចិញ្ចៀនមួយវង់នេះដែរ ត្រូវបានរចនាបែបបុរាណដោយមានពេជ្រធំនៅចំកណ្តាល។ យោងតាមអ្នកជំនាញផ្នែកគ្រឿងអលង្ការ Benjamin Khordipour ពេជ្រកណ្តាលមានទម្ងន់ប្រហែល ៨ ការ៉ាត់ ហើយធ្វើដោយដៃទាំងស្រុង។ តម្លៃប៉ាន់ស្មាននៃចិញ្ចៀនគឺប្រហែល ៥៥០,០០០ ដុល្លារអាមេរិកឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេពគប់គ្នាជិត៣ឆ្នាំ ទីបំផុត Travis សុំ Taylor រៀបការ អមដោយចិញ្ចៀនពេជ្រដ៏ធំសម្បើម
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


