សេដ្ឋកិច្ច
តម្លៃមាសបន្តកើនឡើងជាង ៤ ១០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានបន្តកើនឡើងដល់ជាង ៤១០០ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃសុក្រនេះ នៅមុនពេលដែលអាមេរិកគ្រោងទម្លាក់អត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ និងជំនួបមេដឹកនាំត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុក្រែននៅពេលខាងមុខ។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ មាសកំពុងជួញដូរនៅក្នុងតម្លៃ ៤១០៨ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៤០៨ ដុល្លារ ក្នុងមួយជី។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យដឹងថា នៅចំពោះមុខមានព័ត៌មានធំពីរ ដែលអាចធ្វើឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួល ទី១ គឺពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥។ ទី២ ពាក់ព័ន្ធនឹងការប្រជុំបិទបញ្ចប់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដោយមានការជួបគ្នាត្រីភាគីរវាងលោកដូណាល់ ត្រាំ ជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ប្រសិនបើម្ដងនេះ មេដឹកនាំទាំងពីរមិនព្រមបញ្ចប់សង្គ្រាមនៅក្នុងពេលនេះទេ លោក ត្រាំ នឹងដកខ្លួនចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនតែម្ដង ហើយការខូចខាតបន្តទៀត គាត់មិនដឹងលឺទៀតទេ។
លោក ឡុង សំណាង យល់ឃើញថា៖ «ប្រសិនបើការប្រជុំត្រីភាគី មិនមានផ្លែផ្កា គឺតម្លៃហាងឆេងមាសនឹងហក់ឡើងបន្តទៀត តែបើសិនជាការប្រជុំមួយនេះ រកចំណុចកណ្ដាលឃើញ ឬក៏បញ្ចប់សង្គ្រាម តម្លៃហាងឆេងមាសនឹងអាចធ្លាក់ចុះមកវិញមុនថ្ងៃទី ១៧ ខែកញ្ញាខាងមុខនេះ»។
តម្លៃមាសអន្តរជាតិឯណោះវិញ ក៏មានទំនោរកើនឡើងផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្នុងវគ្គជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រនេះ តម្លៃមាសជួញដូរដោយផ្ទាល់បានកើនឡើងប្រហែល ៣ ៤១០ ដុល្លារ/អោន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


