កីឡា
សូដា សូសែន រំពឹងថ្ងៃអនាគតមានកេរ្តិ៍ឈ្មោះល្បីជីវភាពធូរធាដូចរៀមច្បងក្នុងវិស័យប្រដាល់
អ្នកប្រដាល់ដើមកំណើតពីខេត្តព្រៃវែង សូដា សូសែន រំពឹងនៅថ្ងៃអនាគតមានកេរ្តិ៍ឈ្មោះល្បី និងមានជីវភាពធូរធាដូចកីឡាករគុនខ្មែរដែលជារៀមច្បងនៅពេលបច្ចុប្បន្ននេះបានរស់នៅឲ្យសមរម្យក្នុងសង្គម។

កីឡាករ សូដា សូសែន
កីឡាករ សូដា សូសែន បានឲ្យដឹងថា រូបគេបន្តខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតថា ព្រោះមិនទាន់សម្រេចក្ដីស្រមៃ ឬបានជោគជ័យដូចការរំពឹងទុកនោះឡើយ។ នៅថ្ងៃអនាគតរូបគេចង់ប្រកួតឈ្នះនៅកម្មវិធីធំៗមានប្រាក់រង្វាន់ច្រើន និងចង់ក្លាយជាកីឡាករជើងខ្លាំងមួយរូបនៅកម្ពុជា។

កីឡាករ សូដា សូសែន
អ្នកប្រដាល់ចេញពីខេត្តព្រៃវែងរូបនេះបន្ថែមទៀតថា សង្ឃឹមថានៅថ្ងៃខាងមុខនេះអាចប្រកួតឈ្នះប្រាក់រង្វាន់ច្រើនមានជីវភាពធូរធាជួយដល់ក្រុមគ្រួសារផង និងមានសម្ភារ ផ្ទះសម្បែង របស់ប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួនដូចកីឡាករមួយចំនួនដែលកំពុងជោគជ័យខ្លាំងមានចំណុចទាំងអស់នេះទៅហើយ។

ផាត សូដា និង សូសែន
បញ្ជាក់ដែរថា កីឡាករ សូដា សូសែន ជាកូនសិស្សលោក ផាត សូដា នៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ។ រូបគេចូលហ្វឹកហាត់ប្រដាល់នេះតាំងពីឆ្នាំ២០២០ មកម្ល៉េះ។ កីឡាករវ័យ ២១ឆ្នាំរូនេះកំពុងមានកេរ្តិ៍ឈ្មោះគួរសមដែរ និងធ្លាប់ប៉ះជាមួយអ្នកល្អៗច្រើនដែរដូចជា វ៉ាន់ វឿន អេលីត ចំរើន ពេជ្រ ប៊ុនសិទ្ធ ផល ស៊ីហុង ជាដើម៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


