ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​គុណភាព​ម្ហូបអាហារ​ចម្រុះ​តាម​ទីផ្សារ​នានា ក្នុង​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ​៖ ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ធ្វើការ​ពិនិត្យ​គុណភាព​ម្ហូបអាហារ​ចម្រុះ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ផ្តោតជាសំខាន់​ទៅលើ​បន្លែ​​ស្រស់​គ្រប់មុខ​ទាំង​បន្លែ​​មិនទាន់​កែច្នៃ ​និង​ប្រភេទ​បន្លែ​ ​ដែល​អាជីវករ​បាន​កែច្នៃ .​អាហារ​សមុទ្រ ដើម្បី ទប់ស្កាត់​ការ​បន្លំ​ដាក់ លាយ សារធាតុ​គីមី ​រួម​នឹង ធ្វើការ​ពិនិត្យ​កញ្ចប់ ស្លាដក​សម្រាប់​ប្រគេន ព្រះសង្ឃ​បុណ្យកាន់បិណ្ឌ​ខាង មុខ​នេះ ផង​ដែរ។

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ ដែល​ចុះ​ធ្វើ​ការងារ​នេះ​មានប្រសាសន៍​ឲ្យ ដឹង​ថា ​ការ​ចុះ​ពិនិត្យ​លើក​នេះ ​មាន​គោលដៅ​ពីរ​សំខាន់​គឺ​ទី​១​ទប់ស្កាត់​ការ​ដាក់​លាយ​សារធាតុ​គីមី​ក្នុង​ម្ហូបអាហារ បន្លែ​​​ផ្លែ​ឈើ និង​ទី​២​បំផុស​ឲ្យ​បងប្អូន​​អាជីវករ​រួមគ្នា​គ្នា​លក់ដូរ​តែ ផលិតផល​មានគុណ​ភាពល្អ​ដើម្បី​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​ពិសេស​គឺ​សុខភាព​ភ្ញៀវ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ក្នុង​ឧកាស បុណ្យកាន់បិណ្ឌ​ខាង​មុខ​នេះ។

ជាលទ្ធផល​ក្នុង ការចុះ​ពិនិត្យ​នាពេលនេះ​មន្ត្រី​កាំកុងត្រូល​ពុំបាន​រកឃើញ​សា​ធាតុ គីមី​អ្វី​នៅក្នុង​បន្លែ​ ​ដែល​បាន​ពិនិត្យ​នោះទេ​ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញថា ​បងប្អូន​អាជីវករ មានការ យល់ដឹងបាន​ច្បាស់លាស់​ពី​ផល​ប៉ះបាល់​សុខភាព​មនុស្ស​ទូទៅ​។​ តែ​ទោះជា​យ៉ាងណាក្តី​មន្ត្រី​កាំកុងត្រូល​នៅតែ​ធ្វើការ​ណែនាំ​ទៅដល់​បងប្អូន​ជា​អាជីវករ​ទាំងអស់​ឲ្យ​មានការ​យល់ដឹង​បន្ថែម​ទៀត​និង​រួមគ្នា​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​ការដាក់​តាំង​លក់​ផលិតផល​ខូចគុណភាព​ផុត ​រួម​នឹង​ទំនិញ ខូចគុណភាព​ហួស​កំណត់​នែ ការប្រើប្រាស់ ជាពិសេស ការ​វេច​ខ្ចប់ កញ្ចប់​ស្លា​ដក ដែល ដែលជា​មុខទំនិញ​សំខាន់ សម្រាប់ ប្រជាពលរដ្ឋ ខ្មែរ​គ្រប់រូប​ទិញ យកទៅ​ថ្វាយ​ព្រះសង្ឃ ក្នុង​រដូវ​បុណ្យ ភ្ជុំបិណ្ឌ​ខាងមុខនេះ កុំ​លួច​បន្លំ​ដាក់​ទំនិញ​ខូចគុណភាព៕