ព័ត៌មានអន្ដរជាតិ
វៀតណាមស្នើបង្កើតមជ្ឈមណ្ឌលថាមពលភាគខាងត្បូងប្រទេស ១៥ ប៊ីលានដុល្លារ
ក្រុមហ៊ុនថាមពលវៀតណាម Vietnam National Industry – Energy Group (PetroVietnam) បានស្នើផែនការបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មថាមពលអេកូឡូស៊ីនៅក្រុង Can Tho ភាគខាងត្បូងនៃប្រទេស ក្រោមការវិនិយោគរហូតដល់ ១៥ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuổi Trẻ កាលពីថ្ងៃព្រហស្បតិ៍។

គម្រោងនេះ ត្រូវបានដាក់បង្ហាញឡើងក្នុងសម័យប្រជុំការងារដឹកនាំដោយលោក Tran Van Lau ប្រធានគណៈកម្មាធិការប្រជាជនក្រុង Can Tho កាលពីថ្ងៃពុធ។ វានឹងរួមបញ្ចូលសេវាកម្មដឹកជញ្ជូន ថាមពលស្អាត ឧស្សាហកម្មបៃតង និងចង្កោមឧស្សាហកម្មកាបូនទាប។
ក្នុងដំណាក់កាលដំបូង គម្រោងមជ្ឈមណ្ឌលថាមពលដដែល រំពឹងថានឹងទាក់ទាញការវិនិយោគចំនួន ៤ ប៊ីលានដុល្លារ នៅឆ្នាំ ២០៣៥ ខណៈដំណាក់កាលទី២ ដែលដំណើរការរហូតដល់ឆ្នាំ ២០៥០ នឹងមានការវិនិយោគសរុបកើនឡើងដល់ ១៥ ប៊ីលានដុល្លារ។
យោងតាមក្រុមហ៊ុន Petrovietnam គម្រោងនេះអាចបង្កើតប្រាក់ចំណូលសរុបចំនួន ២,៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០៣០ និង ៥,៦ ប៊ីលានដុល្លារ នៅឆ្នាំ ២០៥០។ វាក៏នឹងបង្កើតការងាររាប់ម៉ឺនកន្លែង និងគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធការងារក្នុងខេត្ត Can Tho និងតំបន់ដីសណ្ដទន្លេមេគង្គផងដែរ៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


