ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ចំរុះ​ឆ្មក់​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​មួយកន្លែង​រកស៊ី ជួញដូរ​ផ្លូវភេទ​ឃាត់ខ្លួន​មនុស្ស​៧​នាក់

ភ្នំពេញ​ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស សហការ​ជា​មួយ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​មួយកន្លែង​ដែល​សង្ស័យថា រកស៊ី​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់ កាលពី​មយប់ ថ្ងៃទី​១៩ ​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៣៦០ ផ្លូវ​លេខ​២០១១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅក្នុង​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ថៅកែ​ហាង(​មេបន​)​ទាំង​២​នាក់​ប្តី​ប្រព​ន្ធ ដែល​មាន​១.​ឈ្មោះ ម៉ុ​ន ចំរើន អាយុ​៤១​ឆ្នាំ​(​ប្តី​) ២.​ឈ្មោះ ហ៊ុំ ស្រី​អន អាយុ​២៨​ឆ្នាំ​។

ចំណែក​នារីៗ​បម្រើសេវា​ផ្លូវ​ភ​ទ​នៅ​ទីនោះ​ដែល​ឃាត់ខ្លួន​ដែរ​មាន​ចំនួន​៥​នាក់​ទៀត​១. ឈ្មោះ ស ស្រី​និ​ច អាយុ​១៧​ឆ្នាំ​, ២ .​ឈ្មោះ សេង រី អាយុ​២០​ឆ្នាំ , ៣.​ឈ្មោះ​ណុប ស្រី​ពេជ្រ អាយុ​២០​ឆ្នាំ​, ៤.​ឈ្មោះ សុះ ស៊ីណា អាយុ​២៤​ឆ្នាំ​, ៥.​ឈ្មោះ រិ​ទ្ឋ​រុំ អាយុ​២៥​ឆ្នាំ​។

ក្រុម​ជន​ជាប់​ពាក់​ព័​ន្ធ​ទាំងអស់ រួម​ទាំង​វ​ត្ថុ​តាំង​ជាច្រើន​មាន​ស្រោមអនាម័យ​និង​​លុយកាក់ ត្រូវ​បាន​នាំ​យក​ទៅ​សួរនាំ​នៅ​នាយដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​រប​ស់​ក្រសួងមហាផ្ទៃ ក្រោយ​បង្ក្រាបបាន​ភ្លាមៗ​។

ខណ្ឌ​សែន​សុខ​បច្ចុប្បន្ន​សំបូរ​ទៅ​ដោយ​ផ្ទះបន​បើក​បម្រើសេវា​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​យីហោ ម៉ាស្សា​កោស​ជប់ ធ្វើ​សរសៃ មាន​រាប់សិប​កន្លែង​យ៉ាង​ចំហ ដោយ​មិន​ខ្លាច​ច្បាប់​ដោយសារតែ​អាជ្ញាធរ​មូល​ដ្ឋា​ន​ថ្នាក់ ខណ្ឌ និង​ប៉ុ​ស្តិ៍ បើកដៃ​ឲ្យ​ពួក​គេ​រកស៊ី​បែបនេះ ព្រោះតែ​ទទួលបាន​ផលប្រយោជន៍ ពី​ម្ចាស់​ហាង​ម៉ាស្សា កោសជប់ ធ្វើ​សរសៃ ទាំងនោះ​៕